ការ​សិក្សា​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​មាន​ការ​​ប្រែប្រួល​ទៅ​ជា​ងាយ​ឆ្លង​ជាង​មុន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​មាន​ការ​​ប្រែប្រួល​ទៅ​ជា​ងាយ​ឆ្លង​ជាង​មុន

6 ខែ មុន

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​អាច​នឹង​ងាយ​ឆ្លង​ជាង​មុន នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​។ ក្រុម​អ្នកជំនាញ​ជឿជាក់​ថា ​វីរុស​នេះ​កំពុង​មាន​ការ​ផ្លាស់​ប្តូរ បន្ទាប់​ពី​បាន​មើល​គំរូ…

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​អាច​នឹង​ងាយ​ឆ្លង​ជាង​មុន នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​។ ក្រុម​អ្នកជំនាញ​ជឿជាក់​ថា ​វីរុស​នេះ​កំពុង​មាន​ការ​ផ្លាស់​ប្តូរ បន្ទាប់​ពី​បាន​មើល​គំរូ ៥០០០ នៃ​ហ្សែ​ន​ដែល​ឆ្លង​។

Picture

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ការ​សិក្សា​មិន​បាន​សន្និដ្ឋាន​ថា ជំងឺ​នេះ​កាន់តែ​គ្រោះ​ថ្នាក់​ឱ្យ​ស្លាប់​ខ្លាំង​ជាង​មុន​ទេ ហើយ​ក៏​បាន​បញ្ជាក់​ថា វា​ជា​រឿង​ធម្មតា​ដែល​វីរុស​មានការ​ប្រែប្រួល​ហ្សែ​ន​។ អ្នក​វីរុស​វិទូ​នៅ​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី​ និង​ជំងឺឆ្លង លោក David Morens បាន​ព្រមាន​ថា របាយការណ៍​នេះ​មិន​គួរ​ត្រូវ​បាន​បកស្រាយ​ឱ្យ​លើស​ពី​ហ្នឹង​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា វ៉ាក់សាំង​ដែល​មាន​សក្តានុពល​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​រៀង​រាល់​ឆ្នាំ ដើម្បី​ដោះ​ស្រាយ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​នៃ​ហ្សែ​ន​។ វាស្រ​ដៀង​ទៅ​នឹង​ជម្ងឺ​ផ្តាសាយ​ដែរ ដែល​ត្រូវ​ប្តូរ​វ៉ាក់​សាំង​ជាង​រៀង​រាល់​ឆ្នាំ​។

Australian experts find novel method to study COVID-19

លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​សហរដ្ឋអាមេរិក បាន​ប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ពុធ​ថា លោក​រំពឹង​ថា​ការ​ចាក់​វ៉ាក់សាំង​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ ហើយ​ជនជាតិ​អា​មេ​រិ​ក​ភាគច្រើន​អាច​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ​។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា​នឹង​មាន​វ៉ាក់សាំង​ប្រហែល ៧០០​លាន​ដូ​ស ដែល​អាច​រកបាន​នៅ​ចុងខែ​មីនា​ ឬ​មេ​សា ដែល​វា​គ្រប់គ្រាន់​សម្រាប់​មនុស្ស ៣៥០​លាន​នាក់​។

U-M researchers launch a wide range of efforts to study and address  coronavirus pandemic | University of Michigan News

មាន​វ៉ាក់សាំង​ជា​ច្រើន​នៅ​ក្នុង​ការ​សាកល្បង​ដំណាក់កាល​ចុង​ក្រោយ​នៅ​សហរដ្ឋអាមេរិក​ រួម​មាន​ពី Pfizer, Moderna និង Johnson និង Johnson​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ​ដោយ​រំពឹង​ថា នឹង​មានការ​អនុញ្ញាត​ឱ្យ​មាន​បទ​ប្បញ្ញត្តិ​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដំណើរការ​៕