«រត់ចោលស្រុកក៏នៅបំពាន ! ពិតជាចោលម្សៀត»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នក កឹម សុខា និយម បានចោទលោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់…
រាជធានីភ្នំពេញ ៖ អ្នក កឹម សុខា និយម បានចោទលោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់…
រាជធានីភ្នំពេញ ៖ អ្នក កឹម សុខា និយម បានចោទលោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់ ខ្ពស់គណបក្សសង្គ្រោះជាតិ ថាជាមនុស្សចោលម្សៀត និងជាអ្នកញៀនបំពានការពិត ។ ការចោទប្រកាន់របស់អ្នក កឹម សុខា និយមនេះ គឺបន្ទាប់ពីលោក អេង ឆៃអ៊ាង បានលើក ឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖ «លោក ហ៊ុន សែន សប្បាយចិត្តណាស់ ពេលទទួលបានព័ត៌មានថា មេដឹកនាំបក្សសង្គ្រោះជាតិនិយាយវាយប្រហារគ្នាឯង ក្នុងជំនួបជាមួយសកម្មជនរបស់ខ្លួន!» ។
ការលើកឡើងរបស់លោក អេង ឆៃអ៊ាង ត្រូវបានលោក អ៊ុំ តារាវុទ្ធី ដែលជាអ្នក កឹម សុខា និយមមួយរូប ឆ្លើយតបនិងបញ្ជាក់លើបណ្តាញសង្គមកាលពីពេលថ្មីៗកន្លងមកថា៖«ជនដែលញៀនបំពានការពិត ទោះបីរត់ចោលស្រុកក៏នៅតែបំពាន ! ពិតជាចោលម្សៀតមែន ! យើងអត់នៅក្នុងចិត្តគេយើងមិនដឹងទេ អ្នកដែលដឹងប្រហែលស្និទ្ធនឹងគាត់(ហ៊ុន សែន)ហើយមើលទៅ ទើបហ៊ាននិយាយបែបនេះ !» ។
លោកបន្ថែមថា៖ «យើងពិតជាហួសចិត្តដែលលោក អេង ឆៃអ៊ាង ជាមនុស្សល្បីដូចគេថា វាញៀនគ្រប់គ្រាន់ដល់កម្រិតហើយ ស្អីក៏វាហ៊ានធ្វើដែរ» ។ សូមជម្រាបថា តាមការសង្កេតបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា កាលពីជាង២ឆ្នាំមុនមក កម្លាំងគាំទ្ររបស់អតីតគណបក្សប្រឆាំង បានបែកបាក់គ្នាជាបន្តបន្ទាប់ ។ ជាងនេះទៀត អ្នកដែលគាំទ្រមេដឹកនាំរៀងៗខ្លួន បានវាយប្រហារគ្នាតាមបណ្តាញសង្គមឥតឈប់ឈរដោយការចោទប្រកាន់លាបពណ៌គ្នាទៅវិញទៅមក ។
អ្វីដែលសំខាន់នោះគេបានមើលឃើញថា ក្រុមគាំទ្រលោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម ឬសកម្មភាពច្រើនជាង ពិសេសនោះអ្នកដែលចេញទៅក្រៅប្រទេសជាមួយលោក សម រង្ស៊ី តែម្តង ។ទោះជាយ៉ាងណាក្តី ការវាយប្រហារគ្នានេះត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងថា កម្លាំងគាំទ្របក្សប្រឆាំងបាននិងកំពុងបែកបាក់ជាបណ្តើរៗហើយ ។ ប៉ុន្តែលោក សម រង្ស៊ី បានខិតខំនិយាយទប់ស្កាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅថ្ងៃទី៣០ ខែធ្នូ ដោយចំអកយ៉ាងដូច្នេះថា ៖ មានបែកបាក់គ្នាឯណា គ្រាន់តែមានគោលជំហរខុសគ្នា មានគំនិតផ្សេងគ្នា មានបក្សពួកដោយឡែកពីគ្នាទេតើ។តើ សម រង្សុី និង កឹម សុខា ជាមនុស្សតែមួយឬទេ ?លោកបន្តថា រឿង សម រង្ស៊ី និង កឹម សុុខាបានចាប់ដៃជាមួយគ្នាតាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែ ការចាប់ដៃរវាង២នាក់នេះមានតែសម្បកក្រៅ ឯផ្ទៃក្នុងមិនបានចាប់ដៃដោយស្មោះត្រង់ទេ តែងតែមានការបែកបាក់គ្នា ខ្វែងគំនិតគ្នា តាំងពីលេីដល់ក្រោម តាំងពីពេលនោះមក ៕
ចែករំលែកព័តមាននេះ