ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​បុត្រ​និង​ភរិយា​បាន​ល្អជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​១៣​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា បុត្ត​ទា​រស្ស ស​ង្គ​ហោ កិរិយា​សង្គ្រោះ​បុត្រ​និង​ភរិយា​ជា​មង្គល​ដ៏​ឧត្តម ។ មាតាបិតា​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូន គឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់​១ ណែនាំ​កូន​ឱ្យធ្វើ​តែ​អំពើ​ល្អ ទាំង​ការ​គិត ទាំង​សកម្មភាព…

នៅ​ក្នុង​មង្គលសូត្រ​ទី​១៣​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា បុត្ត​ទា​រស្ស ស​ង្គ​ហោ កិរិយា​សង្គ្រោះ​បុត្រ​និង​ភរិយា​ជា​មង្គល​ដ៏​ឧត្តម ។

មាតាបិតា​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូន គឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើអាក្រក់​១ ណែនាំ​កូន​ឱ្យធ្វើ​តែ​អំពើ​ល្អ ទាំង​ការ​គិត ទាំង​សកម្មភាព និង​ពាក្យ​សម្ដី​សុទ្ធតែ​ជា​ការ​ប្រព្រឹត្ត​ដោយ​ល្អ​បរិសុទ្ធ ជា​អំពើ​មាន​តែ​ប្រយោជន៍ មិន​នាំ​ផល​ក្តៅក្រហាយ​១ ទំនុកបម្រុង​កូន​ឱ្យ​បាន​រៀនសូត្រ ឱ្យ​មានចំណេះ​ដឹង មាន​សមត្ថភាព​អាច​រស់នៅ​ដោយ​ថ្លៃថ្នូរ​១ ទុកដាក់​កូន​ឱ្យ​មានគូស្រករ​ត្រឹមត្រូវ​១ និង​ចែកទ្រព្យ​សម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១ ឈ្មោះ​ថា​ជា​មាតាបិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ ។

ឯ​ស្វាមី​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺ និយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១ មិន​មើល ងាយ​ភរិយា​១ មិន​ក្បត់​ភរិយា​១ ផ្គត់ផ្គង់​ភរិយា​១ និង​ផ្តល់​សិទ្ធិ​ក្នុងផ្ទះ​ឱ្យ​ភរិយា​១ ឈ្មោះ​ថា​ស្វាមី​សង្គ្រោះ​ភរិយា ។ បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញ​និង​ទៀងទាត់​ឈ្មោះ​ថា ជា​អ្នក​បាន​កសាង​គ្រឹះ​សុភមង្គល​ទាំង​ក្នុង​គ្រួសារ​និង​សម្រាប់​សង្គម​ជាតិ​យ៉ាង​រឹង​មាំ ។

ហេតុនេះ​ទើប​លោក​ពោល​ថា កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យ​បាន​ល្អ​ក្នុង​ការ​សង្គ្រោះ​បុត្រ​និង​ភរិយា ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ