ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ បានចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៤ នៅសៀមរាប-អង្គរ ។ កម្មវិធីរត់ម៉ារ៉ាតុង ធ្វើឡើងកាលពីថ្ងៃទី៨ ធ្នូនៅលើទឹកដីខេត្តសៀមរាប ដែលមានកីឡាករប្រមាណជាង១២,០០០នាក់ទៀត ដែលបានបង្ហាញថា កម្ពុជា-ILO ត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍជាមួយគ្នា សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះ ភាគីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងភាគីសមាគមនិយោជក និងភាគីតំណាងឲ្យកម្មករនិយោជិត បានលើកឡើងថា កម្មវិធីរត់កម្សាន្តត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖
១-អបអរសាទរខួប១០០ឆ្នាំនៃការបង្កើតអង្គការ ILO និងខួប៥០ឆ្នាំនៃសមាជិកភាព កម្ពុជានៅអង្គការ ILO ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក៏បានផុ្តល់នូវកិត្តិយសយ៉ាងខ្ពង់ខ្ពស់ចូលរួម ប្រារព្វកម្មវិធីអបអរសាទរនេះដែរ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។
២-បង្ហាញដល់សាធារណជនឱ្យស្គាល់កាន់តែច្បាស់អំពីអាណត្តិ និងការងាររបស់ អង្គការ ILO នៅក្នុងប្រទេសកម្ពុជា និងសមិទ្ធផលនានាក្នុងវិស័យការងារដែលកម្ពុជាស ម្រេចបាន ក្រោយពីបានក្លាយជាសមាជិករបស់អង្គការ ILO នារយៈពេល៥០ឆ្នាំកន្លងមក។
៣-បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីកម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍នានាក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើក កម្ពស់ការងារសមរម្យនៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ កម្ពុជាបានចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ១៩៦៩ ស្របពេលដែលអង្គការ ILO បានទទួលពាន រង្វាន់ណូបែលសន្តិភាព ដែលគិតមកដល់ឆ្នាំ២០១៩នេះ គឺមានរយៈពេល៥០ឆ្នាំហើយ។
ភាគីទាំងអស់បានលើកឡើងថា រយៈពេល៥០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILOនិងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរាប់មិនអស់ រួមមានទាំងសមិទ្ធផលធំៗ ចំនួន៣ ៖ ទី១-គម្រោងនៃកិច្ចស ហប្រតិបត្តិ ការនានាមានដូចជា គម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា (ILO-BFC) កម្មវិធីការងារ សមរម្យប្រចាំប្រទេសកម្ពុជា (DWCP) គម្រោងធ្វើឱ្យប្រសើរនូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុង ឧស្យាហកម្មកាត់ដេរនៅកម្ពុជា គម្រោង Safe and Fair គម្រោងលើកកម្ពស់សុវត្ថិភាព និងសុខ ភាពការងារជាដើម ។
ទី២-ផ្នែកគោលនយោបាយមានដូចជា គោលនយោបាយជាតិមុខ របរ និងការងារ (NEP) ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តា លប ច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៦-២០២៥ គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ ការងារសម្រាប់ប្រទេសកម្ពុជា ផែនការមេស្តីពីសុវត្ថិភាព និងសុខភាពការងារ ផែនការស កម្មភាពជាតិស្តីពី ការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០០៨-២០១២) និងផែនការជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥)។
ទី៣-ផ្នែកលិខិតបទដ្ឋានគតិយុត្តិ រួមមានច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ស្តីពីសហជីព ឆ្នាំ២០១៦ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨ ពិសេសកម្ពុជាទើប ដាក់ឱ្យប្រើនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ ដែលជាការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយ ក្នុងការ គិតគូរអំពីលក្ខខណ្ឌការងារ ក៏ដូចជាការធានារ៉ាប់រងនៅពេលឈឺថ្កាត់ គ្រោះថ្នាក់ការងារ និងពេលចូលនិវត្តផងដែរ។ សមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងធំធេងក្នុង ការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ហើយកម្ពុជាក៏បានចែករំលែកបទពិសោធន៍ល្អៗទាំងនេះ ដល់ប្រ ទេសជាមិត្តមួយចំនួននៅក្នុងតំបន់ផងដែរ។
ចែករំលែកព័តមាននេះ