ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនកម្មករអណ្តូងរ៉ែម្នាក់តាមបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនពីបទលួចកាត់ខ្សែភ្លើងដុតយកលួសស្ពាន់កាលពីរសៀលថ្ងៃទី២៦ មេសា ២០១២ ហើយត្រូវសមត្ថកិច្ចកសាងសំណុំរឿង រួមទាំងវត្ថុតាងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៧ មេសា ២០១២ ។
ជនសង្ស័យឈ្មោះម៉ៃ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករអណ្តូងរ៉ែ មានទីលំនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទក្រុងស្ទឹងត្រែង បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចខ្សែភ្លើងរបស់ក្រុមហ៊ុនប្រាកដមែន ដោយយកកាំបិតប័ុងតោធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងក្រុមហ៊ុន នាពេលយប់ ខណៈសន្តិសុខក្រុមហ៊ុនកំពុងលង់លក់ក្នុងដំណេក។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ