ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ថោ​ង ខុន ៖ ភ្ញៀវ​ទេសចរ​ដើរ​លេង​ទូ​ទាំង​ប្រទេស​ជាង​៥.៨​លាន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ…

រាជធានី​ភ្នំពេញ​៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥.៨​លាន​នាក់ បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស កើនឡើង​ជាង ៧%​។

លោក​រដ្ឋមន្ត្រី​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត មាន​ចំនួន​សរុប ៥,៨១៦,៧១១​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ ៧.២៦%​។

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ខាងលើ រួម​មាន ៖
១- ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៥,៧២៧,១៦៣​នាក់ ក្នុង​អត្រាកំណើន ៧.២១%​។
២- ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៨៩,៥៤៨​នាក់ ក្នុង​អត្រាកំណើន ១០.៦១%​។

ដោយឡែក​ក្នុង​តួលេខ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជាទី​តាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ទទួល​បាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ ៤,៧៨១,៤៤៦​នាក់ កើនឡើង ៥.១៦% ក្នុង​នោះ​រួម​មាន​

១- ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៤,៧៥០,០០០​នាក់ កើនឡើង ៥.១១%​។
២- ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៣១,៤៤៦​នាក់ កើនឡើង ១៣.៩៤ %៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ