ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជីវិត​របស់​គ្រួសារ​ដែល​ស្តុកស្តម្ភ​ជាងគេ​នៅ​អាស៊ី

4 ឆ្នាំ មុន

គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​ក្នុង​អាស៊ី គឺ​គ្រួសារ​ឥណ្ឌា អាំ​បា​នី (Ambani) ដែល​ស្ថិត​នៅ​ពីក្រោយ​ក្រុមហ៊ុន Reliance Industries ។ លោក មូ​គេ​ស…

គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​ក្នុង​អាស៊ី គឺ​គ្រួសារ​ឥណ្ឌា អាំ​បា​នី (Ambani) ដែល​ស្ថិត​នៅ​ពីក្រោយ​ក្រុមហ៊ុន Reliance Industries ។ លោក មូ​គេ​ស អាំ​បា​នី (Mukesh Ambani) ដែល​ជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​អាស៊ី សរុប​ស្មើ ៥១.៤ ប៊ី​លាន​ដុល្លារ គឺជា​អគ្គនាយក និង​ម្ចាស់​ភាគហ៊ុន​ធំ​ជាងគេ ។

ភាព​ស្តុកស្តម្ភ​របស់​គ្រួសារ​នេះ​បាន​ចាប់ផ្តើម​ពី​លោក ឌី​រូប​ហៃ អាំ​បា​នី (Dhirubhai Ambani) ដែល​បង្កើត​ក្រុមហ៊ុន Reliance Industries ដើម្បី​ផលិត​ក្រណាត់ និង​វាយនភ័ណ្ឌ ។ មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មួយ​នេះ​មាន​តម្លៃ​ដល់​ទៅ ១០០ ប៊ី​លាន​ដុល្លារ និង​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​ឥណ្ឌា ។

លោក ឌី​រូប​ហៃ បាន​ទទួលមរណភាព​នៅ​ឆ្នាំ ២០០២ ក្នុង​អាយុ ៦៩ ឆ្នាំ​ដោយ​មិន​មាន​បណ្តាំមរតក ធ្វើ​ឲ្យ​កូនប្រុស​ទាំង​ពីរ​របស់​លោក​បន្ត​តំណែង​ក្នុង​ក្រុមហ៊ុន ។ ប៉ុន្តែ​បងប្អូន​ទាំង​ពីរ​បាន​ឈ្លោះ​គ្នា​ដណ្តើម​តំណែង​ក្នុង​ក្រុមហ៊ុន​តាំងពី​ឪពុក​ទទួលមរណភាព​រហូត​ចុង​ក្រោយ​លោក មូ​គេ​ស ឡើង​កាន់​តំណែង​ធំ​ជាងគេ ។

នៅ​ឆ្នាំ ២០០៥ បងប្អូន​ទាំង​ពីរ​បាន​ចែក​ក្រុមហ៊ុន​ជា​ពីរ ហើយ​លោក មូ​គេ​ស គ្រប់គ្រង​អាជីវកម្ម​ប្រេង ហ្គា​ស ប្រេងឥន្ធនៈ និង​ការ​កែ​ច្នៃ​ប្រេង ខណៈ​ដែល​ប្អូនប្រុស​គ្រប់គ្រង​អាជីវកម្ម​សាងសង់ ទូរគមនាគមន៍ អចលនទ្រព្យ ការ​កម្សាន្ត និង​អគ្គិសនី ។

នៅ​ឆ្នាំ ២០១៨ លោក​មូ​គេ​សបាន​យកឈ្នះ​លោក​ចេក ម៉ា (Jack Ma) របស់ Alibaba និង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ក្នុង​អាស៊ី ។ ប៉ុន្តែ​ប្អូន​របស់​លោក​គឺ​លោក អា​នី​ល អាំ​បា​នី (Anil Ambani) មានទ្រព្យ​សម្បត្តិ​សរុប​តែ ១.៧ ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ និង​អាជីវកម្ម​ដែល​លោក​គ្រប់គ្រង​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ដែរ ។

ដៃគូ​ជីវិត​របស់​លោក មូ​គេ​ស គឺ​អ្នកស្រី នី​តា អាំ​បា​នី (Nita Ambani) ដែល​ជា​ប្រធាន​មូលនិធិ Reliance Foundation ដែល​ជា​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ស្វាមី ។ អ្នកស្រី​ក៏​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​កីឡា និង​ផ្នែក​ដទៃ​នៃ​ក្រុមហ៊ុន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ