ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបាទាន​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ

4 ឆ្នាំ មុន

កុំ​ថា​ឡើយ​សាមញ្ញ​ជន សូ​ម្បី​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​អំណាច​នៃ​សេចក្តី​ទុក្ខ​ដែរ ទុក្ខ​ព្រោះ​ជរា ទុក្ខ​ព្រោះ​ជំ​ងៃ ទុក្ខ​ព្រោះ​មរណៈ គឺ​ពិតជា​មិន​មាន​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ អាច​គេច​ពី​ឧបាទាន​ដែល​ជាស​ភាវ​ទុក្ខ​ទាំង​បី​ប្រការ​នេះ​ជា​មេ​នាំ​ឱ្យ​កើតទុក្ខ​បាន​ឡើយ ។ អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​សេចក្តី​ទុក្ខម​កអាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​ឧបាទាន…

កុំ​ថា​ឡើយ​សាមញ្ញ​ជន សូ​ម្បី​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​អំណាច​នៃ​សេចក្តី​ទុក្ខ​ដែរ ទុក្ខ​ព្រោះ​ជរា ទុក្ខ​ព្រោះ​ជំ​ងៃ ទុក្ខ​ព្រោះ​មរណៈ គឺ​ពិតជា​មិន​មាន​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ អាច​គេច​ពី​ឧបាទាន​ដែល​ជាស​ភាវ​ទុក្ខ​ទាំង​បី​ប្រការ​នេះ​ជា​មេ​នាំ​ឱ្យ​កើតទុក្ខ​បាន​ឡើយ ។

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​សេចក្តី​ទុក្ខម​កអាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​ឧបាទាន គឺ​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​មិនមែន​មាន​តែ​សភាវ​ទុក្ខ​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត ដែល​បាន​ចូល​មក​បន្ថែម​លើស​ភាវ​ទុក្ខ​នេះ​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។

តាម​ធម្មតា​មនុស្ស​យើង​ចេះ​តែ​ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់តែង​មក​គឺ​ចេះ​តែ​មាន​ឧបាទាន ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច​ចាស់ មិន​ចង់​ចាស់ ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើតឡើង​ភ្លាម​ទាន់​ពេលវេលា ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ