ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អូ​បា​ម៉ា ចាយ​លុយ​រិះ​ណាស់ តែ​ជួយ​ឲ្យ​ភរិយា​យល់​ដឹង​ពី​មេរៀន​សំខាន់​មួយ !

4 ឆ្នាំ មុន

ពេល​ដែល​អ្នកស្រី មី​ស៊ែ​ល អូ​បា​ម៉ា (Michelle Obama) ទៅ​រក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama)…

ពេល​ដែល​អ្នកស្រី មី​ស៊ែ​ល អូ​បា​ម៉ា (Michelle Obama) ទៅ​រក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ដែល​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​សាកល​វិទ្យា​ក័យ Harvard Law School កាល​នៅ​វ័យក្មេង អ្នកស្រី​បាន​ផ្ញា​ក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​ឃើញ​លោក​បើកបរ​រថយន្ត Datsun ពណ៌​លឿង​ដ៏​ចាស់​មួយ​គ្រឿង ។

អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ Becoming របស់​ខ្លួន​ថា វា​ជា​ពេល​ដែល​អ្នកស្រី​ដឹង​ថា​ជីវិត​ជាមួយ​លោក បា​រ៉ា​ក់ មិន​អាច​គួរ​ឲ្យ​ធុញទ្រាន់​បាន​ឡើយ ។

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ឆ្នាំ ១៩៨៩ បន្ទាប់​ពី​លោក អូ​បា​ម៉ា ក្លាយជា​មេធាវី​នៅ​ក្រុមហ៊ុន Sidley Austin ដែល​ជា​ក្រុមហ៊ុន​របស់​អ្នកស្រី​ដែរ ។ នៅ​អាយុ​២៨​ឆ្នាំ លោក អូ​បា​ម៉ា រស់នៅ​យ៉ាង​សន្សំ​សំចៃ ខណៈ​មាន​បំណុល​ជាប់​ខ្លួន​ដែល​មក​ពី​ថ្លៃ​សាកលវិទ្យាល័យ​របស់​លោក ។ បន្ទាប់​ពី​កាច់​សោ​បញ្ឆេះ​យានយន្ត​ហើយ ម៉ាស៊ីន​របស់​រថយន្ត​ខាងលើ​បាន​បញ្ចេញ​សំឡេង​យ៉ាង​លឺ ប៉ុន្តែ​លោក អូ​បា​ម៉ា បាន​ធានា​ដល់​គូស្នេហ៍​ខ្លួន​ថា វា​នឹង​បាត់​ទៅ​វិញ​ពី ១ ទៅ​២​នាទី​ទៀត ។ ក្រៅពី​នេះ​ហើយ រថយន្ត​របស់​លោក​ថែម​ទាំង​មាន​រន្ធ​ទំហំ​ប្រមាណ​១០​សង់​ទី​ម៉ែ​ត​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​អ្នកស្រី​មើលឃើញ​ផ្លូវថ្នល់​យ៉ាង​ច្បាស់ ។

បទ​ពិសោធន៍​នេះ​រួម​ជាមួយនឹង​ភាព​ជឿជាក់​របស់​លោក​បាន​ទាក់ទាញ​អ្នកស្រី​យ៉ាង​ខ្លាំង ។ នៅ​អាយុ​២៥​ឆ្នាំ អ្នកស្រី​បាន​ជោគជ័យ​ក្នុង​វិស័យ​ច្បាប់​នេះ និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ ដែល​រួម​មាន​ការិយាល័យ និង​ជំនួយការ​ផ្ទាល់ខ្លួន​ថែម​ទៀត ។ ប៉ុន្តែ​អ្នកស្រី​មិន​មាន​ក្តី​ស្រលាញ់​ខ្លាំង​ចំពោះ​ការងារ​របស់​ខ្លួន​នេះ​ឡើយ ។

ផ្ទុយ​មក​វិញ​លោក អូ​បា​ម៉ា ប្រៀប​ដូច​ជា​ច្បាស់លាស់​យ៉ាង​ខ្លាំង​នឹង​ផ្លូវ​ដើរ​របស់​លោក ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​មិន​ដែល​និយាយ​ពី​ការ​ទិញ​សម្ភារ​នានា​ទេ សូ​ម្បី​តែ​ស្បែកជើង ។ លោក​ចំណាយ​មួយ​ចំណែក​ធំ​នៃ​លុយ​ដែល​លោក​មាន​លើ​សៀវភៅ​ទៅ​វិញ​ដែល​លោក​តែងតែ​អាន​រហូត​ដល់​យប់​ជ្រៅ ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា អ្នកស្រី​ធ្លាប់​គិត​ថា​លោក​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ពិតមែន ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​លោក​ប្រៀប​ដូច​ជា​ជីវិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ