អគ្គមេបញ្ជាការកងទ័ពកូរ៉េទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា
ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែតុលានេះ នៅទីបញ្ជាការអគ្គបញ្ជាការ កងទ័ពកូរ៉េ នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park…
ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែតុលានេះ នៅទីបញ្ជាការអគ្គបញ្ជាការ កងទ័ពកូរ៉េ នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park…
ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែតុលានេះ នៅទីបញ្ជាការអគ្គបញ្ជាការ កងទ័ពកូរ៉េ នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park Han Ki) អគ្គមេបញ្ជាការ កងទ័ពកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
ក្នុងជំនួបនេះនាយឧត្តមសេនីយ៍បានសម្តែងក្តីសប្បាយរីករាយដែលឃើញការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល ។ នាយឧត្តមសេនីយ៍បានបន្តថា ក្រោមការផ្តួចផ្តើមគំនិតថ្មីរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជានោះទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតគ្នា ហើយកងទ័ពកូរ៉េនឹងបន្តពង្រឹងកិច្ចសហការជាមួយកងទ័ពកម្ពុជាទៅថ្ងៃអនាគត ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានរំលឹកពីទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េ ជាពិសេសចាប់ពីឆ្នាំ១៩៩៧មកប្រទេស និងប្រជាជនទាំងពីរជាតិសាសន៍បានយោគយល់ និងជួយគ្នា ស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា មានប្រជាជនកូរ៉េរស់នៅ ឯនៅប្រទេសកូរ៉េក៏មានប្រជាពលរដ្ឋខ្មែររស់នៅ ។
ក្នុងវិស័យការពារជាតិ ប្រទេសកូរ៉េក៏បានរួមចំណែកក្នុងការអភិវឌ្ឍតាមរយៈការបណ្តុះបណ្តាលហ្វឹកហ្វឺន និងជំនួយមធ្យោបាយសម្ភារ:បចេ្ចកទេសមួយចំនួនកន្លងទៅ ។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការបន្ថែមទៀតនៅពេលអនាគត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ