ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​សម្រេច​ប្តូរ​តំណែង​រដ្ឋមន្ត្រី​ទេសចរណ៍​និង​អធិការកិច្ច

21 ម៉ោង មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ទេសចរណ៍​ដូរ​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​អធិការកិច្ច ខណ​:​រដ្ឋមន្ត្រី​អធិការកិច្ច​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ទេសចរណ៍​វិញ​។ នេះ​គឺជា​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី២០ ខែកញ្ញា​នេះ​។ ការ​ផ្លាស់​ប្តូរ​នេះ​ ត្រូវ​គេ​គិត​ថា​ ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​ពាក់ព័ន្ធ និងរដ្ឋាភិបាល​ទាំងមូល​ផង​ដែរ​។ រដ្ឋសភា​កម្ពុជាបាន​អនុម័ត​គាំទ្រ​ទាំងស្រុង​ហើយ…

រដ្ឋមន្ត្រី​ទេសចរណ៍​ដូរ​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​អធិការកិច្ច ខណ​:​រដ្ឋមន្ត្រី​អធិការកិច្ច​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ទេសចរណ៍​វិញ​។ នេះ​គឺជា​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី២០ ខែកញ្ញា​
នេះ​។

ការ​ផ្លាស់​ប្តូរ​នេះ​ ត្រូវ​គេ​គិត​ថា​ ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​ពាក់ព័ន្ធ និងរដ្ឋាភិបាល​ទាំងមូល​ផង​ដែរ​។

រដ្ឋសភា​កម្ពុជាបាន​អនុម័ត​គាំទ្រ​ទាំងស្រុង​ហើយ លើ​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន​២​រូប ដោយ​ក្នុង​នោះ លោក ហួត ហាក់ មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រីឯ​លោក សុខ សូ​កេ​ន មក​កាន់​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​វិញ​។

ការ​អនុម័ត​របស់​រដ្ឋសភា បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​វិសា​មញ្ញ ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា ដោយ​មាន​សំឡេង​សមាជិក​សភា​គាំទ្រ​១០៦/១០៦​។

ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​នេះ ធ្វើ​ឡើង​តប​តាម​សំណើ​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​គឺជា​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល លើក​ដំបូង​ហើយ សម្រាប់​នីតិកាល​ទី​៧នៃ​រដ្ឋសភា ដែល​បាន​ធ្វើ​ដំណើរ​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ