ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​រាជ​បូ​ណ៍ ​ក្រុង​សៀមរាប​ ក្លាយជា​មជ្ឈ មណ្ឌល​​​អភិរក្ស​រុក្ខជាតិ​កម្រ​ៗ

3 ខែ មុន
  • សៀមរាប

វត្ត​រាជ​បូ​ណ៌ដែល​មា​នទី​តាំងនៅ​ខេត្តសៀមរាប ហើយ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​វត្ត​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ កំពុង​តែ​ក្លាយ​ជាទី​អា​រ៉ា​ម​មួយ ដែល​កំពុង​តែ​អភិរក្ស​នូវ​ពូជ​រុក្ខជាតិ​កម្រ​ៗ​មួយ​ចំនួន ។ ក្រៅពី​ប្រង់…

វត្ត​រាជ​បូ​ណ៌ដែល​មា​នទី​តាំងនៅ​ខេត្តសៀមរាប ហើយ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​វត្ត​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ កំពុង​តែ​ក្លាយ​ជាទី​អា​រ៉ា​ម​មួយ ដែល​កំពុង​តែ​អភិរក្ស​នូវ​ពូជ​រុក្ខជាតិ​កម្រ​ៗ​មួយ​ចំនួន ។

ក្រៅពី​ប្រង់ ដែល​ជា​ឈ្មោះ​ប្រទាល​មួយ​ពួក មាន​ធាង​រឹង ស្លឹក​រឹង​ល្អិត អាច​មាន​អាយុកាល​វែង​រហូត​ដល់​១​ពាន់​ឆ្នាំ និង​កកើត​នៅ​លើ​ផែនដី​យើង​នេះ មុន​មនុស្ស​កកើត​ទៅ​ទៀត នៅ​មាន​កេសរ​កូ​ល​ព្រះទ្រហឹង ដែល​ជា​ប្រភេទ​កេសរ​កូ​ល​ធំ​ជាងគេ និង​រុក្ខជាតិ​កម្រ​ៗ​ជា​ច្រើន ។

ពពួក​ដើមឈើ​ និង​រុក្ខជាតិ​កម្រ​ៗ​ទាំងនេះ ត្រូវ​បាន​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ព្រះ​អង្គ​ថែរក្សា ​និង​គ្រប់គ្រង​ពួក​វា​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ លោក ចាន់ សុវណ្ណ ជា​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ដែល​ធ្លាប់​បាន​ចូល​ទៅ​គោរព​បូជា​ព្រះពុទ្ធ​សាសនា ​និង​ទស្សនា​កំសាន្ត​វត្ត​នោះ​ម្តង ​កាលពី​ពេល
​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា វត្ត​ដែល​មា​នទី​តាំងនៅ​ក្រុង​សៀមរាប​នេះ អស្ចារ្យ ។

លោក​បាន​បញ្ជាក់​ថា «វត្ត​នេះ​​ ចូល​ទៅ​ត្រជាក់ចិត្ត​តែ​ម្តង ពីព្រោះ​បរិយាកាស និងអ្វី​ៗ​នៅ​ទីនោះ​ គឺ​បៃតង ហើយ​សំបូរ​រុក្ខជាតិ​កម្រ ដូច​ជា​ប្រង់​ដែល​យើង​មិនសូវ​បានឃើញ​» ។

ក្រៅពី​ទេសភាព​បៃតង​ដែល​បាន​ខិតខំ​អភិរក្ស​ និង​ការពារ​ព្រមទាំង​ថែរក្សា​ដោយ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត ហើយនោះ​សំខាន់ លោក សុវណ្ណ បាន​ឲ្យ​ដឹង​ថា វត្ត​នេះ​ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ស្ងប់ស្ងាត់​។
វត្ត​រាជ​បូ​ណ៌ ជា​វត្ត​ដ៏​ចំណាស់​មួយ​ក្នុង​ចំណោម​វត្ត​ដទៃ​ទៀត​នៅ​ក្នុង​ខេត្តសៀមរាប ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​តាម​ដងស្ទឹង​សៀមរាប ពោល​គឺ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​វត្ត​បូ​ណ៌ សង្កាត់​សាលា​កំរើក ។
អារាម​មួយ​នេះ​ មាន​ព្រះ​វិហារ​មួយ​ដែល​មាន​លក្ខណៈ​ស្ថាបត្យកម្ម​ល្អ​ឯក ហើយ​ប្រហែលជា​សាងសង់​ឡើង​ក្នុង​រាជ​ព្រះបាទ ​នរោត្តម​។ នេះ​បើ​ឯកសារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

វត្ត​រាជ​បូ​ណ៌ គឺជា​បូជនីយដ្ឋាន និង​បុរាណ​ដ្ឋា​ន​ដ៏​ល្បី​មួយ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​បាន​កសាង​ឡើង​ក្នុង​រវាង​ឆ្នាំ​១៦៥០ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​អាយុកាល​ជាង៤០០ឆ្នាំ​។ វត្ត​នេះ​ ជា​បូជ
​នីយ​ដ្ឋាន​ដ៏​ល្បី​មួយ ដែល​សម្បូរ​ទៅ​ដោយ​អ្នកប្រាជ្ញ និង​មន្ត្រី​ស​ង្ឈ ដែល​មាន​ឋានានុក្រម​ខ្ពស់​ៗ​គង់នៅ​។ និយាយ​អំពី​ការ​អប់រំ​ក្នុង​វត្ត​រាជ​បូ​ណ៌ មាន​សាលា​ពុទ្ធ​ក​វិទ្យាល័យ​ដែល​ផ្តល់​ឲ្យ​ព្រះសង្ឃ​ក្នុង​ខេត្ត​ដ៏​ដូច​ជា​ព្រះសង្ឃ​មក​ពី​បណ្តា​ខេត្ត​នានា មានឱកាស​រៀន​នូវ​ចំណេះដឹង ទាំង​ខាង​ពុទ្ធចក្រ​និង​អាណាចក្រ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ វត្តរាជ​បូ​ណ៌ ក៏​មាន​មជ្ឈមណ្ឌល​វប្បធម៌​និង​សិល្បៈ ដែល​មានបង្រៀន​នូវ​ចំណេះដឹង​ខាង​ផ្នែក​របាំ ផ្នែក​ដាប់​ឆ្លាក់ ផ្នែក​គំនូរ ផ្នែក​ភ្លេង​បូរាណ មាន​ទាំង​ស្បែក តូច ស្បែក​ធំ ភ្លេងពិណពាទ្យ ភ្លែ​ង​ប្រពៃ​ណ ជា​ពិសេស​ក៏​មា​នវ​ត្តុ​បុរាណ​រាប់រយ​មុខ​ដែល​តាំង​ក្នុង កុដិ ប្រៀប​ដូច​ជា​សារៈមន្ទីរ​តូច​មួយ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា និង​ស្វែង​យល់​ញ៉ាំង​ចិត្ត​ឱ្យ​ជ្រះ​ថ្លា​ពន់ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ