ខេត្តស្វាយរៀង ៖ រថយន្តយីឌុបភ្លៅប្រាំធុនយក្ស១គ្រឿងពន្លះរង្វង់មូលរូបគោបាក់.ករួចរេចង្កូតបុករះបាក់បង្គោលស្លាកសញ្ញាចរាចរណ៍រួចបុកបង្គោលភ្លើងដួលរាបដល់ដីហើយមិនអស់ល្បឿនក៏ជ្រុលទៅបុករបងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអឹលអូអឹលស៊ី បាក់រាបដល់ដីប្រវែង៥ម៉ែត្រ និងជ្រុលទៅបុកដំបូលដាក់ម៉ូតូ និងបុករបង្គោលរបងគ្រឹះស្ថានម្ខាងទៀតទើបអស់ល្បឿនទៅមុខលែងរួច ។ ករណីដ៏អាក្រក់នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាត់លេង១ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពួកគាត់កំពុងដេកលង់លក់ស្រាប់តែឮសម្លេងបុកយ៉ាងខ្លាំងផ្អើលនាំគ្នាចេញមកមើលស្រាប់តែឃើញរថយន្តខាងលើបើកបុករះស្លាកសញ្ញាចរាចរណ៍ហើយក៏រេចង្កូតទៅខាងឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីមិនទាន់អស់ល្បឿនក៏បុករបងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអឹលអូអឹលស៊ីបាក់រាបដល់ដីហើយចូលទៅបុកដំបូលរោងដាក់ម៉ូតូប៉ើងរបើកឡើងលើនិងជ្រុលទៅបុកបង្គោលរបងម្ខាងទៀតទើបអស់ល្បឿនទៅមុខលែងរួច។ លុះព្រឹកឡើងទើបហៅរថយន្តស្ទូចមកអុសចេញពីក្នុងគ្រឹះស្ថានខាងលើដើម្បីដោះស្រាយ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កប្រភេទយីឌុបពាក់ផ្លាកលេខ ស្វាយរៀង 3A-0665ដែលមានម្ចាស់ឈ្មោះ ធី នៅស្វារៀង ។ រថយន្តបង្កនេះបើកបរមកពីទិសខាងលិចទៅកើត ហើយទំនងជាងងុយដេកហើយងោកក៏រេចង្កូតបុករះតែម្តង ។ ហើយការដោះស្រាយនោះភាគីរថយន្តបង្កបានសងការខូចខាតរបស់គ្រឹះស្ថានចំនួន២,៧០០ដុល្លារ ។
ចំណែកទ្រព្យសម្បត្តិរបស់រដ្ឋរួមមានស្លាកចរាចរណ៍១ បង្កោលភ្លើងបំភ្លឺផ្លូវ១ និងរូបសំណាករូកគោ១ និងដោះស្រាយតាមក្រោយ ។ រីឯរថយន្តខូចយ៉ាងដំណំគឺខ្ទេចកាប៊ីនមុខ ដាច់កង់មុខទាំង២គ្រាប់ដាច់ជន្ទាស និងអាក់ពុយស៊េចង្កូត ដាច់យ៉ាន់កង់ក្រោយ ។
ប្រភពដដែលបន្តទៀតថា ចំពោះរថយន្តសមត្ថកិច្ចនឹងហៅរថយន្តស្ទូចដឹកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុគឺអ្នកបើកបរមានល្បឿនលឿនហើយពេលងងុយដេកងោកទើបបង្កឲ្យគ្រោះថ្នាក់បែបនេះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ