ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​​​ក្នុង​ឱកាស​​​បុណ្យចូល​​ឆ្នាំ​​ប្រពៃណី​​​ជាតិ​​នៅ​​ខេត្ត​ព្រះវិហារ​

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ តាម​ការ​សង្កេត​និងការ​​បញ្ជាក់​​ពី​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ ​​បាន​ឱ្យ​ដឹង​​​​ថា​ ក្នុង​​ឱកាស​​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃណីជាតិ​ឆ្នាំ​២០១២​នេះ​ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ​ជា​ច្រើន​បាន​ចូល​​មកទស្សនា​កម្សាន្ត​តាម​តំបន់​រមណីយ​ដ្ឋានទេស​ចរណ៍​វប្ប​ធ​ម៌ និង​​ធម្មជាតិនៅ​ក្នុង​ខេត្ដព្រះវិហារ​​មាន​ការ​កើន​ឡើង​​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​​​កន្លង​

ខេត្ត​ព្រះវិហារ ៖  តាម​ការ​សង្កេត​និងការ​​បញ្ជាក់​​ពី​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ ​​បាន​ឱ្យ​ដឹង​​​​ថា​ ក្នុង​​ឱកាស​​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃណីជាតិ​ឆ្នាំ​២០១២​នេះ​ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ​ជា​ច្រើន​បាន​ចូល​​មកទស្សនា​កម្សាន្ត​តាម​តំបន់​រមណីយ​ដ្ឋានទេស​ចរណ៍​វប្ប​ធ​ម៌ និង​​ធម្មជាតិនៅ​ក្នុង​ខេត្ដព្រះវិហារ​​មាន​ការ​កើន​ឡើង​​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​​​កន្លង​ទៅ ។

លោកអ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដព្រះវិហារ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិឆ្នាំ២០១២​នេះ​ មាន​ភ្ញៀវ​ទេសចរជាតិ និង​អន្ដរ​ជាតិ​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​បាន​ចូល​មក​ទស្សនា​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ទេសចរណ៍​វប្ប​ធ​ម៌ និងធម្មជាតិ​នៅ​ក្នុង​ខេត្ដ​ខុស​ប្លែកពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ ។ កំណើន​ភ្ញៀវ​​ទេសចរ​​​នេះ​ក៏​អាស្រ័យដោយ​​​នយោបាយ​ឈ្នះ​=ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​ស្ថាន​ការ​ណ៍ព្រំដែន​វិល​មករក​សភាព​ស្ងប់​ស្ងាត់ឡើងវិញ​ ។ លោក​អភិ​បាលខេត្ដ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​ភ្ញៀវ​ទេស​ចរ​បាន​ចូល​​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ធំ​ៗ​ចំនួន​៤​ក្នុង​ខេត្ដ ក្នុង​នោះ​មាន​រមណីយដ្ឋានទេសចរណ៍​វប្ប​ធ​ម៌ប្រាសាទព្រះវិហារចំនួន​១១.៥៤៩​នាក់ ​ភ្ញៀវ​អន្ដរជាតិចំនួន​៨១​នាក់​ ​ប្រាសាទ​កោះ​កេរ្តិ៍​​៣៥៤០​នាក់ ភ្ញៀវ​អន្ដរជាតិ៨៦​នាក់ ប្រាសាទ​ព្រះ​ខ័​ន ​២.២៥០​នាក់ ភ្ញៀវ​អន្ដរជាតិ​៤​នាក់ និង​រមណីយ​ដ្ឋានទេសចរណ៍​ទឹកធ្លាក់ធម្មជាតិ​ព្រះ​ និមិ្ម​ត ក្នុង​ទន្លេមេគង្គ​លើ​ជាប់​ព្រំប្រទល់ប្រទេស​ឡាវ ១០.៩៦៧​នាក់ ភ្ញៀវ​អន្ដរជាតិ​ម្នាក់ ។

​រមណីយដ្ឋាន​ទាំង​៤ខាងលើ​នេះ​មាន​ភ្ញៀវ​ទេស​ចរទៅកម្សាន្ត​ក្នុង​រយៈពេល​បី​ថ្ងៃក្នុង​ ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​​កន្លង​​ទៅ​នេះ​សរុប​ចំនួន​២៨.៣០៦​នាក់ ក្នុង​នោះភ្ញៀវ​អន្ដរជាតិ​ចំនួន​១៧២​​នាក់ ។ ​យោង​តាម​តួលេខ​ខាងលើ​នេះ លោក អភិបាលខេត្ដបាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​កម្សាន្ត​​ក្នុង​​ខេត្ដព្រះ​វិហារ​ឆ្នាំ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។
ដោយឡែក​ចំពោះអាជ្ញាធរ​ខេត្ដព្រះ​​វិហារ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ត្រូវ​នឹងថ្ងៃ​ទី​១៣ មេសា​ ឆ្នាំ​២០១២​កន្លង​ទៅ ​បាន​នាំ​យក​អំណោយ​ជា​សាច់​គោ​ចំនួន​​២៣​ក្បាលទៅ​ចែក​ជូន​កងទ័ព​ដែល​កំពុង​ប្រចាំ​ការ​នៅ​ជួរ​មុខ​ទិស​ទី​១​ប្រាសាទ​ព្រះ​វិហារ​ចំនួន​២៣​អង្គភាព និង​ប្រគល់​​ថវិកា​ជូន​ដល់​អង្គ​ភាព​ទាំង២៣​ ក្នុង​១​អង្គភាព​​៥០​ម៉ឺន​រៀល​ ។ ក្រៅពីនេះ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មីនេះ​​ដែរ​ក៏​​មានរៀបចំ​ធ្វើ​ពិធី​​រាំកម្សាន្ត និង​លេង​ល្បែង​ប្រជាប្រិយ​នៅគ្រប់​​បណ្តា​​​មូល​ដ្ឋាន​​​ក្នុង​ខេត្ត​​​ផងដែរ​​​ ។ ចំពោះ​បញ្ហា​សន្ដិសុខនិង​សណ្ដាប់ធ្នាប់​គ្រោះថ្នាក់​ចរាចរណ៍​​​​​កើត​មាន​ចំនួន៩​ករណី បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​១០​នាក់ ស្រាល​១៧​នាក់ និង​បទ​​ល្មើស​​ផ្សេង​ៗ​កើត​មាន​៦​ករណី ក្នុង​នោះ​អំពើ​ហិង្សា​៥ ​ករណី​រង​គ្រោះ​ធ្លាក់​ពីលើ​ផ្ទះម្នាក់ ។
ចំពោះ​ភ្ញៀវទេសចរ​បាន​បញ្ជាក់ឱ្យ​ដឹង​ដែរ​ថា ពួក​គាត់​មាន​​ចិត្ត​រីក​រាយ​​​​ខ្លាំងណាស់​​ដែល​បាន​មក​ដល់​​រមណីយដ្ឋាន​​ទាំងនេះ​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​កម្ពុជាបានស្ថាបនាផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ល្អ​ត​ភ្ជាប់​ពី​ខេត្ដកំពង់ធំនិង​បណ្ដា​ខេត្ដ​ដែល​មានព្រំប្រទល់​ជាប់​ជាមួយ​ខេត្ដព្រះវិហារ ក្នុង​នោះ​មាន​ដូច​ជាខេត្ដសៀមរាបបាន​ស្ថាបនាផ្លូវ​គមនាគមន៍​ភ្ជាប់​មក​កាន់​ខេត្ដព្រះ​វិហារបាន​រួច​រាល់ជា​ស្ថាពរ និង​ពេល​នេះកំពុងដំណើរ​ការ​ស្ថាបនា​ផ្លូវ​ពី​ខេត្ដស្ទឹងត្រែង​ទៅ​កាន់ខេត្ដព្រះ​វិហារទៀត​​ផង​ដែរ​ ។ ដ្បិត​តែ​ពេល​នេះ​មិន​ទាន់បាន​រួចរាល់ជា​ស្ថាពរ​ក៏​ពិត​មែន តែ​អាច​ធ្វើ​ដំណើរ​ចេញចូលពីខេត្ដព្រះវិហារ និង​ខេត្ដស្ទឹង​ត្រែង បាន​ដោយ​សុវត្ថិភាព ទើប​ពេល​នេះ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ខេត្ដព្រះវិហារ​បាន​យ៉ាង​ស្រួល ​។​

​តាម​ការបញ្ជាក់​ឱ្យ​ដឹង​ពី​អាជ្ញាធរ​ប្រាសាទ​ព្រះ​វិហា​រថា ​ភ្ញៀវ​ទេស​ចរ​ដែល​បាន​ចូល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទេស​ចរណ៍វប្ប​ធ​ម៌ប្រា​សាទព្រះវិហារ​ឆ្នាំ​នេះ​មានការ​​កើន​ឡើង​​ជាង​បណ្តា​​​ឆ្នាំ​មុន​​​ៗ ហើយ​អាជ្ញាធរ​ព្រះ​វិហារបាន​រំពឹង​ទុក​ថា នៅ​​ឆ្នាំ​ខាង​មុខ​ភ្ញៀវទេសចរនឹង​មាន​កំណើន​ច្រើន​ជាង​​នេះ​ទៀតមិន​ខាន​ ៕