ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ប្រមាណ​ក្នុង​ការ​ចាយវាយ​ប្រើប្រាស់​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន

ព្រះពុទ្ធ​បាន​បង្ហាត់បង្រៀន​អំពី​មេរៀន​ជីវិត​ច្រើន​ណាស់​ដល់​បរិស័ទ​ទូទៅ​ឱ្យ​ស្គាល់​ពី​របៀប​រក​ប្រយោជន៍​បាន​មក​ប្រកបដោយ​ធម៌ តាម​ផ្លូវ​សុចរិត ដូច​នៅ​ក្នុង​អដ្ឋង្គិក​មគ្គ​ត្រង់​សម្មាអាជីវោ ការ​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ​គឺ​ការ​ចិញ្ចឹមជីវិត​ដោយ​ស្មើ​ជាដើម នឹង​នាំ​មក​នូវ​សុខ​សុភមង្គល​ជាក់​ជា​មិន​ខាន ។ ការ​ចិញ្ចឹមជីវិត​ដោយ​ស្មើ គឺ​យើង​ត្រូវ​ស្គាល់​អំពី​ការ​វិនាស​ទៅ​នៃ​ទ្រព្យ​ដោយហេតុ​នេះ ការ​ចម្រើន​ទ្រព្យ​ដោ​យ​ហេ​តុ​នោះ ហើយ​ចេះ​បរិភោគ​មិន​ត្រូវ​ត្បិតត្បៀត​ពេក…

ព្រះពុទ្ធ​បាន​បង្ហាត់បង្រៀន​អំពី​មេរៀន​ជីវិត​ច្រើន​ណាស់​ដល់​បរិស័ទ​ទូទៅ​ឱ្យ​ស្គាល់​ពី​របៀប​រក​ប្រយោជន៍​បាន​មក​ប្រកបដោយ​ធម៌ តាម​ផ្លូវ​សុចរិត ដូច​នៅ​ក្នុង​អដ្ឋង្គិក​មគ្គ​ត្រង់​សម្មាអាជីវោ ការ​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ​គឺ​ការ​ចិញ្ចឹមជីវិត​ដោយ​ស្មើ​ជាដើម នឹង​នាំ​មក​នូវ​សុខ​សុភមង្គល​ជាក់​ជា​មិន​ខាន ។

ការ​ចិញ្ចឹមជីវិត​ដោយ​ស្មើ គឺ​យើង​ត្រូវ​ស្គាល់​អំពី​ការ​វិនាស​ទៅ​នៃ​ទ្រព្យ​ដោយហេតុ​នេះ ការ​ចម្រើន​ទ្រព្យ​ដោ​យ​ហេ​តុ​នោះ ហើយ​ចេះ​បរិភោគ​មិន​ត្រូវ​ត្បិតត្បៀត​ពេក មិន​ខ្ជះខ្ជាយ​ពេក គួរ​បរិភោគ​ឲ្យ​សម​ល្មម​នឹង​ភោគៈ​ដែល​ខ្លួន​មាន មិនមែន​ខ្លួន​ជា​អ្នកមាន​គ្រាន់បើ​ដែរ តែ​ទៅ​ហូប​របស់​សៅហ្មង​មិន​ឆ្ងាញ់​ពិសា​នោះ​ក៏​មិន​គួរ​ដែរ​ដូច​ជា​រិះថាំ​ពេក មើល​តែ​មិន​មាន​ប្រាក់​ទិញ​ហូប ព្រោះថា ការ​រឹតត្បិត​ពេក​នឹង​នាំ​ឱ្យ​ជីវិត​អាប់រស្មី​ទៅ​វិញ​ទេ ។

កាលបើ​មាន​លុយកាក់​ល្មម​គ្រាន់បើ​ដែរ តែបើ​យើង​មិន​ហ៊ាន​ទិញ​អាហារ​ល្អ​ៗ​មក​ហូប​ចុក​នោះ អ្នកប្រាជ្ញ​លោ​ក​​ឲ្យ​ឈ្មោះ​ថា​ជា​មនុស្ស​កំណាញ់ក្រៅតម្រា​ហើយ បើ​ទោះជា​មានបាន​ប៉ុណ្ណា​ក៏​នៅ​តែ​ក្រ ក្រ​ព្រោះ​ចិត្ត​នៅ​តែ​លោ​ភលន់ កាលបើ​ក្នុង​ចិត្ត​យើង នៅ​តែ​ខ្វះ​រហូត​បែប​នេះ ឈ្មោះ​ថា​ជា​អ្នកក្រ​រហាម​ដដែល គឺ​ក្រ​ព្រោះ​មិន​ចេះ​គ្រប់គ្រាន់​នេះឯង ។

តែបើ​ខ្លួន​ជា​អ្នក​ទ័លក្រ ហើយ​ស្រាប់តែ​ចំណាយ​ហួសប្រមាណ​ពេក រកបាន​មួយ​រៀល តែ​ចាយ​ដល់​ទៅ​មួយ​រយ​នោះ​ក៏​វា​មិន​ត្រូវ​ដែរ គឺ​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​ចាយវាយ​ហើយ ។

ការ​ស្គាល់ប្រមាណ​ក្នុង​ការ​ប្រើប្រាស់​ចាយវាយ​ទ្រព្យសម្បត្តិ មិន​ចង្អៀតចង្អល់ មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ទូលាយ​ពេក គឺ​ឱ្យ​សម​ល្មម​ដែល​អាច​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ដោយ​ល្អ ហ្នឹងហើយ​ជា​សេចក្តីសុខ​របស់​សត្វលោក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ