ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​៥​យ៉ាង​រុញ​សាសនា​ឱ្យ​អន្តរធាន

4 ឆ្នាំ មុន

សាសនា​ថ្កុំថ្កើង​ទៅ​បាន​លុះ​ណាតែ​បរិស័ទ​ទាំង​៤​ពួក​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទល់​ទ្រ​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​បើ​បរិស័ទ​ទាំង​៤​ពួក​នេះ​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប​ហើយ…

សាសនា​ថ្កុំថ្កើង​ទៅ​បាន​លុះ​ណាតែ​បរិស័ទ​ទាំង​៤​ពួក​គឺ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទល់​ទ្រ​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​បើ​បរិស័ទ​ទាំង​៤​ពួក​នេះ​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប​ហើយ សាសនា​ក៏​នឹង​អន្តរធាន​ជាក់​ជា​មិន​ខាន ។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​ចាក​លោកៈ

១-​បរិស័ទ​ទាំង​៤​ពួក​មិន​ស្តាប់ធម៌​ដោយ​គោរព

២-​អ្នកបួស​មិន​រៀន​ធម៌​ដោយ​គោរព

៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព

៤-​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព

៥-​ព្រះសង្ឃ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ធម៌​វិន័យ​ដោយ​គោរព ។

ពិត​ណាស់​ព្រះ​វិន័យ​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ ឧបាសក ឧបាសិកា​លែង​ស្តាប់ធម៌ លែង​គោរព​ព្រះសង្ឃ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់ខ្ពស់​ទៅ​កើត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ