ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ថ្ងៃកំណើត​លើក​ជីវិត​ដ៏​មាន​រស្មី

4 ឆ្នាំ មុន

ជីវិត​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំនឿ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ សូ​ម្បី​តែ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ក៏​មិនមែន​ចេះ​តែ​ដាក់​តាម​ចិត្ត​ស្រលាញ់​នោះ​ទេ ព្រោះ​បើ​ដាក់​ខុស​ទៅ​នឹង​ថ្ងៃ​កើត​អាច​ជួប​រឿង​ស៊យ​អាប់រស្មី​ក៏​ថា​បាន ។ ការ​ដាក់​ឈ្មោះ​ឲ្យ​កូនចៅ​គប្បី​ធ្វើ​ទៅ​តាម​ក្បួនតម្រា​ចាស់​បុរាណ​គឺ​ត្រូវ​រើស​តួអក្សរ​ណាមួយ​តាម​ថ្ងៃកំណើត​មក​ដាក់​ឈ្មោះ​ទើប​នាំ​សិរី​សួស្ដី នាំ​លាភ​សំណាង​ចូល​ជីវិត ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។…

ជីវិត​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំនឿ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ សូ​ម្បី​តែ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ក៏​មិនមែន​ចេះ​តែ​ដាក់​តាម​ចិត្ត​ស្រលាញ់​នោះ​ទេ ព្រោះ​បើ​ដាក់​ខុស​ទៅ​នឹង​ថ្ងៃ​កើត​អាច​ជួប​រឿង​ស៊យ​អាប់រស្មី​ក៏​ថា​បាន ។

ការ​ដាក់​ឈ្មោះ​ឲ្យ​កូនចៅ​គប្បី​ធ្វើ​ទៅ​តាម​ក្បួនតម្រា​ចាស់​បុរាណ​គឺ​ត្រូវ​រើស​តួអក្សរ​ណាមួយ​តាម​ថ្ងៃកំណើត​មក​ដាក់​ឈ្មោះ​ទើប​នាំ​សិរី​សួស្ដី នាំ​លាភ​សំណាង​ចូល​ជីវិត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

នរេសូរ​- អ្នក​ដែល​មានយស​ស័ក្តិធំ​ជាងគេ​ក្នុង​នគរ​, អាច​ជា​ឈ្មោះ​កូនប្រុស​ពិតជា​មាន​សិរី​។

និត្យ​- ជា​មនុស្ស​រវល់​ច្រើន​, មមាញឹក​ខ្លាំង​ណាស់ ជា​អ្នក​ដែល​ទទួលខុសត្រូវ​ខ្ពស់​លើ​វាសនា​របស់​ខ្លួន ជា​នាម​កូនប្រុស ។

និមល ឬ​និម្មល​- ជា​នាម​កូនស្រី​ដែល​បរិបូណ៌​ដោយ​សិរី​សួស្តី ជា​មនុស្ស​ឥត​មាន​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត​អ្វី​បន្តិច​សោះ ។

និមិត្ត ឬ​និម្មិត​- ជា​មនុស្ស​មាន​បារមី​ខ្ពស់ មាន​ឫទ្ធានុភាព​ខ្លាំងក្លា ។

និរតី​- ជា​ឈ្មោះ​កូនស្រី​ដែល​ជោគជ័យ​ក្នុង​ជីវិត ជា​អ្នក​បាន​ទៅ​ដល់​ទិស​ដៅ​ដែល​ខ្លួន​បាន​កំណត់​ក្នុង​ដំណើរ​ជីវិត ។

និ​រ​ន្ទ​រ៍​- ឈ្មោះ​នេះ​បាន​ដល់​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម​ជាប់​ជា​និច្ច​មិន​មានការ​ធ្វេសប្រហែស​ពេល​ណា​ឡើយ ។ (​ដោយ​សាន សា​រិ​ន​) នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ