រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសវ័យចំណាស់ជាជនជាតិអង់គ្លេសអាយុ74ឆ្នាំម្នាក់ បានដេកស្លាប់ដោយសារតែជំងឺប្រចាំកាយនៅក្នុងបន្ទប់ជួល បង្កឱ្យមានការផ្អើលទៅដល់សមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុកាលពីម៉ោង10និង30នាទីយប់ ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 តាមបណ្តោយផ្លូវ108 កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង10និង30នាទីយប់ ថ្ងៃទី3 កញ្ញានេះ មានប្រពន្ធរបស់ជនរងគ្រោះបានទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៧៤ឆ្នាំ បានស្លាប់ដោយមិនដឹងថាមូលហេតុអ្វីនោះទេ ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងទៀតថា ប្តីរបស់គាត់តែងតែចិញ្ចឹមមើលថែប្រពន្ធ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់មិនឱ្យពិបាកនោះទេ ហើយមុនពេលដែលប្តីស្លាប់ គាត់បានទៅប្រាប់អ្នកជិតខាងថា ប្តីរបស់គាត់ដូចជាមិនសូវស្រួលខ្លួនចង់យកទៅពេទ្យ ប៉ុន្តែដោយសារតែគាត់រវល់ការងារទើបមិនបានជូនទៅទេ រហូតដេកស្លាប់តែម្តង។ ភ្លាមៗនោះដែលក៏សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ បានចុះមកធ្វើកោសល្យវិច្ច័យក៏បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែជំងឺប្រចាំកាយ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅដំកល់ ទុកនៅវត្តស្ទឹងមានជ័យ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ