ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រឿងគូស្នេហ៍មួយគូលេបថ្នាំសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែងនៅក្រុងតាខ្មៅនោះ បើគិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានឱ្យដឹងពីមូលហេតុថា ដោយសារតែខាងស្រីមានទំនាស់ជាមួយប្តីរបស់ខ្លួននៅប្រទេសក្រៅ (ប្រទេសជប៉ុន) ហើយបានផ្ញើលុយមកឱ្យ រួចបបួលខាងប្រុសជាគូកំណាញ់ចិត្តទៅដើរកំសាន្តនៅកំពង់សោម តែខាងប្រុសបដិសេធមិនទៅ ក៏សម្រេចចិត្តមកដេកផ្ទះសំណាក់មួយនៅក្រុងតាខ្មៅ។
សេចក្តីរាយការណ៍បន្តថា ខណៈពេលកំពុងដេក ខាងប្រុសបានដើរចូលបន្ទប់ទឹកមួយសន្ទុះ ក៏ចេញមកវិញ ស្រាប់តែឃើញខាងស្រីបែកពពុះមាត់ ហូរឈាមតាមច្រមុះ តាមមាត់ ខណៈនោះដោយខាងប្រុសភ័យ ក៏ដើរចូលបន្ទប់ទឹកវិញបំរុងចង.ក តែចុងក្រោយក៏សម្រចចិត្តលេបថ្នាំដែលសេសសល់ពីខាងស្រីលេបនោះមកលេប ទើបបណ្តាលឱ្យរបួសសន្លប់តែម្តង។
សេចក្តីរាយការណ៍បន្តទៀតថា អ្នកទាំង២នាក់បានស្រលាញ់គ្នារយៈពេល៧ខែមកហើយ ហើយជនរងគ្រោះខាងប្រុសកំពុងសាកសួរបន្ថែមនៅឡើយ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ដែលបានប្រាប់នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
គួររំលឹកថា ៖ ករណីណាត់គ្នាមកលេបថ្នាំអត្តឃាតក្នុងផ្ទះសំណាក់…តើមូលហេតុជាអ្វី?
ព័ត៌មានពិស្តានឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ