ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបោសថសីលប្រកបដោយអង្គ៨ប្រការ ដែលស្ត្រីក្តី បុរសក្តីថែរក្សាល្អហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើនផ្សាយទៅអស់ទិសទាំងពួង លុះបែកធ្លាយរាងកាយទៅ រមែងបានទៅកើតនៅឋានទេវលោក ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនគប្បីសម្លាប់សត្វ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ១ មិនគប្បីពោលពាក្យកុហក១ មិនគប្បីផឹកទឹកស្រវឹង១ គប្បីវៀរចាកការប្រព្រឹត្តមិនប្រសើរ គឺសេពមេថុន១ មិនគប្បីបរិភោគអាហារក្នុងវេលារាត្រី១ មិនគប្បីទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប ១ និងមិនគប្បីសម្រាកសម្រាន្តលើគ្រែដែលខ្ពស់ហួសប្រមាណ១ ។
ព្រះពុទ្ធដែលដល់ហើយនូវទីបំផុតនៃសេចក្តីទុក្ខ ព្រោះតែទ្រង់រក្សានូវឧបោសថសីលដែលប្រកបដោយអង្គ៨ប្រការនេះឯង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ