កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ក្នុងឆមាសទី១ ឆ្នាំ២០១៩
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេស កម្ពុជាមានរហូតដល់ ៣.៣៣៨.៤៧៤ នាក់ កើនឡើងប្រមាណ…
រាជធានីភ្នំពេញ៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេស កម្ពុជាមានរហូតដល់ ៣.៣៣៨.៤៧៤ នាក់ កើនឡើងប្រមាណ…
រាជធានីភ្នំពេញ៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេស កម្ពុជាមានរហូតដល់ ៣.៣៣៨.៤៧៤ នាក់ កើនឡើងប្រមាណ ១១% ប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០១៨ ក្នុងនោះភ្ញៀវទេសចរមកពីប្រទេសចិនមានជាង ១.២៩២.៤៨៦ នាក់ ស្មើនឹង ៣៨,៧ % នៃចំនួនសរុបកើនឡើងប្រមាណ ៣៨,៧% ឯណោះ ។
យោងតាមស្ថិតិប្រចាំខែរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេលមួយខែនៃខែមិថុនា ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤៥០.០១៣ នាក់ កើនឡើង ១០,៣% ធៀបនឹងខែមិថុនា ឆ្នាំ ២០១៨ ។ តាមរបាយការណ៍បង្ហាញថា ភ្ញៀវទេសចរចិន វៀតណាម,ឡាវ និង ថៃ នៅតែរក្សាកំណើនគួរឲ្យកត់សម្គាល់ ហើយសំខាន់ភ្ញៀវទេសចរចិន ។
ចំណែកប្រភពទីផ្សារទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវមកកាន់ប្រទេសកម្ពុជាក្នុងអត្រា កើនឡើងនោះរួមមាន ភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន ២.៧២៣. ៨១៤ នាក់ ស្មើនឹង ៨១,៦% នៃចំនួនសរុបកើនឡើងជិត ១៦% ធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈដែលភ្ញៀវមកពីតំបន់អាស៊ានមានចំនួន ១.០០២.៩២៣ នាក់ ស្មើនឹង ៣០% នៃចំនួនសរុប និងកើនឡើង ៥,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។ ប៉ុន្តែភ្ញៀវមកពីតំបន់អឺរ៉ុប និងតំបន់អាមេរិកមានការថយចុះប្រមាណ ៥% ។
គួរកត់សម្គាល់ដែរថា ក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរអន្តរជាតិដែលចូល តាមច្រកអាកាសមានចំនួន ២.៣៥៣.៩៤៧ នាក់ ស្មើនឹង ៧៤,៥% នៃចំនួនសរុបកើនឡើង ១៨% ក្នុងនោះចូលតាមច្រកភ្នំពេញមានចំនួន ១០៨.៩៦០ នាក់, ច្រកសៀមរាបចំនួន ៩៥១. ៣៥៣ នាក់, ច្រកកងកេងចំនួន ៣២០.៦៣៤ នាក់ ស្មើនឹងជិត ១០% នៃចំនួនសរុប នឹងកើន
ឡើងរហូតដល់ ៣៥៧,៥% ឯណោះ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ។
តាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមដែរថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិដែលទៅកាន់ តំបន់អទិភាពសំខាន់ៗ នៃប្រទេសកម្ពុជាក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះ រួមមាន៖ តំបន់ភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២.០៩៤.០៣១ នាក់ ស្មើនឹង ៥២,៦% នៃ ចំនួនសរុបកើនឡើង ២៧,៣% និងតំបន់សៀមរាបអង្គរទទួលបានចំនួន ១.២៤៤.៤៤៣ នាក់ ស្មើនឹង ៣១,២% ថយចុះ ៨,៣% ធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ។
ចំណែកតំបន់ឆ្នេរ សមុទ្រទទួលបានភ្ញៀវអន្តរជាតិ ៥៩៨.០៤៦ នាក់ កើនឡើង ២៧% ធៀប រយៈពេលដូច គ្នានៃឆ្នាំ ២០១៨ ក្នុងពេលដែលតំបន់អេកូទេសចរណ៍ភូមិភាគឦសានទទួល បាន ៤៦.១៩២ នាក់ កើនឡើង ៩,៨% និងតំបន់ប្រាសាទព្រះវិហារទទួលបានចំនួន ២៩.៧៩៨ នាក់ ថយចុះ ៥% ។ ទន្ទឹមនោះអ្នកទេសចរកម្ពុជាចេញទៅក្រៅប្រទេសក្នុងរយៈ ពេល ៦ ខែឆ្នាំ ២០១៩ នេះមានចំនួន ១.០០៥.០៦៧ នាក់ កើនឡើង៤,២% ធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំ ២០១៨ កន្លងទៅ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ