ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ដំណឹង​ឈឹង​១​ថ្ងៃ​ដល់​ពេល​គ្រួសារ​ប្រទះ​ឃើញម្នាក់ៗ​រន្ធត់​ចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សពបុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹកដី​វាលទំនាប់​បឹងដោយ​សមត្ថកិច្ច​មានការ​សង្ស័យថា ដើរ​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​ព្រោះ​នៅ​ជាប់​ខ្លួន សព​មាន​អា​គុយ​និង​ឧបករណ៍​សម្រាប់​ឆក់​ព្រមទាំង​កន្ត្រក់​ដាក់​ត្រី​និង​ពិល​នៅ​ជាប់​ក្បាល​ ។ ​ហេតុការណ៍ ប្រទះ​ឃើញ​សព​នេះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣​ខែសីហា ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ​៖ សពបុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹកដី​វាលទំនាប់​បឹងដោយ​សមត្ថកិច្ច​មានការ​សង្ស័យថា ដើរ​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​ព្រោះ​នៅ​ជាប់​ខ្លួន សព​មាន​អា​គុយ​និង​ឧបករណ៍​សម្រាប់​ឆក់​ព្រមទាំង​កន្ត្រក់​ដាក់​ត្រី​និង​ពិល​នៅ​ជាប់​ក្បាល​ ។ ​ហេតុការណ៍ ប្រទះ​ឃើញ​សព​នេះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៣​ខែសីហា ឆ្នាំ ២០១៩ នៅ​ដី​វាល​ព្រៃ​លិច​ទឹក​ទំនាប់​បឹង​ក្នុងភូមិ បាក់​ខែង សង្កាត់​ព្រែក​លៀប​ខណ្ឌ​ជ្រោយចង្វារ ហើយដឹង​ដល់​សមត្ថកិច្ច​ចុះ​ដើរ​ក​ឃើញ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ ។

ជន​រង​គ្រោះ​ឈ្មោះ ឯក ទូច ភេទ​ប្រុស ​អាយុ៤១​ឆ្នាំ ជា​កម្មករ​លី​សែង មាន​លំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៦ ភូមិខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ ។

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺមាន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ទៅ​នេសាទ​ត្រី​ស្រាប់តែ​ភ្លើង​ពិល​បាញ់​ឡើង​លើ​ចេញពី​ក្នុង​ព្រៃ​រាំង​ក៍បាន​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដួល​ស្លាប់​ក្នុង​ទឹក ដោយ​មាន​អា​គុយ និង​ឧបករណ៍​ឆក់​នៅ​ជាប់​ខ្លួន ហើយ​ដៃ​ជាប់​កុងតាក់​ភ្លើង​ព្រមទាំង​ភ្លើង​ពិល​នៅ​ជាប់​ក្បាល​ ។ បន្ទាប់​ពី​ប្រទះ​ឃើញ​សពប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​អូស​សព​ចេញ​មក​ដាក់​លើគោក​ដើម្បី​អោយ​នគរបាល​ជំនាញ​ត្រួតពិនិត្យ​។

តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ជន​រង​គ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​រោង​ឈើ​នៅ​ឃុំ​ព្រែក​តា​ម៉ាក់ ក៏បាន​បាត់​ដំណឹង​រហូត​ប្រាប់​តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ទើប​ទទួល​ដំណឹងថា ​ឆក់​ស្លាប់ ​។

​បន្ទាប់​ពី​ប្រទះ​ឃើញ​សព​នគរបាល​ជំនាញ​ក៏បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សពហើយបាន​ធ្វើការ​សន្និ​ដ្ឋាន​​ថា សព​ពិតជា​បាន​ស្លាប់​ដោយសារ​ចរន្ត​ភ្លើង​អា​គុយ​ឆ្លង​ទឹក​ឆក់​ស្លាប់ ​។​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ឋាន​៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ