ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដូចធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ប៉ុន្តែអ្វីដែលគួរឱ្យសង្ស័យនោះ គឺជនរងគ្រោះដៃបែរជាជាប់ចំណងទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចបានចុះទៅពិនិត្យស្រាវជ្រាវរកមូលហេតុ ក៏ដូចការពិតផងដែរ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែកអត្តសញ្ញាណជនរងគ្រោះមិនទាន់ដឹងនៅឡើយ ។
សេចក្តីរាយការណ៍បន្តថា ខណៈពេលនេះ សមត្ថកិច្ចជំនាញកំពុងពិនិត្យសពយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះតែការស្លាប់របស់ជនរងគ្រោះខុសប្លែកពីអ្នកធ្វើអត្តឃាតផ្សេងៗ ដោយសារតែឃើញនៅនឹងដៃជនរងគ្រោះមានជាប់ខ្សែចំណងយ៉ាងមាំទៀងផង។
ទោះជាបែបនេះក្តី ហេតុការណ៍ខាងលើនេះ នៅមិនទាន់មានសមត្ថកិច្ចណាមួយហ៊ានអះអាងថា ជាករណីអត្តឃាត ឬពាក់ព័ន្ធករណីឃាតកម្មនោះនៅឡើយ។ ដោយពេលនេះរង់ចាំការធ្វើកោសល្យវិច័យពីជំនាញជាមុនសិន។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ