ខេត្តក្រចេះ៖ ក្រុមមន្ត្រីកាំកុងត្រូលខេត្តនិយាយថា ទំនិញខូចគុណភាព និងហួសកាល បរិច្ឆេទជាច្រើនមុខ ត្រូវបានក្រុមមន្ត្រីចុះស្រាវជ្រាវរកឃើញកំពុងតែដាក់លក់ នៅតាមផ្សារ មួយចំនួនក្នុងស្រុកសំបូរ និងត្រូវសម្រេចធ្វើការរឹបអូសប្រមូលយកមកកម្ទេចចោល។
លោក យាង បាក់ អនុប្រធានប្រធានសាខាកាំកុងត្រូលខេត្ត ដែលបានដឹកនាំក្រុមមន្ត្រី នៃសាខាកាំកុងត្រូល និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យគុណភាពមុខទំនិញនៅ តាមផ្សារនានក្នុងស្រុកសំបូរ បាននិយាយថា ក្រុមមន្ត្រីបានរកឃើញសារធាតុគីមី ៣ប្រភេទ មានផ្ទុកនៅក្នុងបន្លែ និងគ្រឿងបរិភោគដែលផលិតក្នុងស្រុក។ ក្រៅពីនោះក៏នៅមានភេសជ្ជៈ ជាច្រើនប្រភេទ ត្រូវបានរកឃើញថា សុទ្ឋសឹងតែហួសសុពលភាពប្រើប្រាស់ ដែលនិងបង្កការ ប៉ះពាល់ដល់សុខភាពអ្នកទទួលទានជាខ្លាំង។
លោកយាង បាក់ បានអះអាងថា ទំនិញដែលរកឃើញពីភាពមិនប្រក្រតី ដែលកំពុងតែ ដាក់លក់នៅតាមតូប និងផ្ទះផ្សារនានាក្នុងស្រុកសំបូរ ទាំងអស់នោះ គឺត្រូវបានប្រមូលទៅ កម្ទេចចោល។ ហើយសកម្មភាពរបស់មន្ត្រីជំនាញក៏និងបន្តធ្វើឡើង ក្នុងគោលបំណងដើម្បី លើកំពស់សុវត្ថិភាពចំណីអារហារជូនដល់បង ប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលទាន។
លោកអនុប្រធានសាខាបានប្រៀបធៀបការ ទំនិញខូចគុណភាព និងហួលកាលបរិចេ្ឆទ ដែលក្រុមមន្ត្រីបានរកឃើញនៅថ្ងៃទី១៩ កក្កដា នេះ គឺមានចំនួនកាន់តែតិចជាងលើកមុនៗ។ ដោយលោកបានសំអាងថា ក៏ព្រោះតែពលរដ្ឋជាអាជីវករ ពួកគាត់មានការប្រុងប្រយ័ត្ន និង មានការយល់ដឹងច្រើនពីការជ្រើសរើសមុខទំនិញនានាមកដាក់លកើនៅលើទីផ្សារ ក្រោយពី មានការចុះទៅពន្យល់ណែនាំពីមន្ត្រីរបស់លោក ជាច្រើនលើកច្រើនសារ។
ជាមួយគ្នានេះដែរ ពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ បានគាំទ្ររទៅនិងសកម្មភាពការចុះ ពិនិត្យគុណពីសំណាក់ក្រុមមន្ត្រីជំនាញ។ដោយពលរដ្ឋទាំងនោះបានលើកឡើងថា កន្លងមកពួកគាត់តែងតែទិញទំនិញបន្លែទៅ ទទួលទានទាំងភាពប្រថុយប្រថាន ដោយមិនដឹងថា ទំនិញណាហួសគុណភាពប្រើប្រាស់ ឬមានផ្ទុកសារធាតុគីមីនោះទេ។
គួររំលឹកផងដែរថា កាលពីចុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ មានបាតុភាពផ្ទុះករណីពុល ចំណីអារហារមួយ បានកើតមានឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ។ ករណីពុលលើក នោះ ក៏ត្រូវបានអាជ្ញាធររកឃើញថា ផ្តើមដោយសាពុលស្រាសរ ដែលជាស្រាផលិតក្នុងភូមិ មានផ្ទុកសារធាតុពុលមេតាណុល ហើយអ្នកភូមិក៏បាននាំគ្នាទិញមកទទួលទាន ក្នុងរដូរជ្រូត កាត់។ ការពុលលើកនោះរហូតធ្វើ មានអ្នកប្រុសស្រី ៣នាក់ធ្លាក់ខ្លួនឈឺរហូតស្លាប់និងជា២០នាក់ទៀតបានធ្លាក់ខ្លួនឈឺ៕
ចែករំលែកព័តមាននេះ