Apple នឹងបង្កើតទូរស័ព្ទ iPhone ៤ម៉ូដែលនៅឆ្នាំ២០២០ព្រោះគោលដៅសំខាន់១
របាយការណ៍ពីក្រុមហ៊ុន JPMorgan បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងព្យាយាមបង្កើនការលក់ទូរស័ព្ទ iPhone របស់ខ្លួននៅឆ្នាំ ២០២០ ដោយដាក់បង្ហាញម៉ូដែលចំនួន ៤…
របាយការណ៍ពីក្រុមហ៊ុន JPMorgan បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងព្យាយាមបង្កើនការលក់ទូរស័ព្ទ iPhone របស់ខ្លួននៅឆ្នាំ ២០២០ ដោយដាក់បង្ហាញម៉ូដែលចំនួន ៤…
របាយការណ៍ពីក្រុមហ៊ុន JPMorgan បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងព្យាយាមបង្កើនការលក់ទូរស័ព្ទ iPhone របស់ខ្លួននៅឆ្នាំ ២០២០ ដោយដាក់បង្ហាញម៉ូដែលចំនួន ៤ ។ អ្នកវិភាគរំពឹងថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino នេះនឹងនាំយកទូរស័ព្ទអេក្រង់ OLED ថ្មីចំនួន ៣ ម៉ូដែលជាមួយម៉ូដឹម 5G ហើយក្នុងនោះគឺយ៉ាងហោចណាស់មាន ២ ម៉ូដែលនឹងមានកាមេរ៉ា ToF ។
Apple ជាទូទៅចេញផ្សាយទូរស័ព្ទរបស់ខ្លួននៅខែកញ្ញាសម្រាប់ពេលវេលារដូវកាលវិស្សមកាល ប៉ុន្តែយើងដឹងរួចមកហើយថាឆ្នាំ ២០១៩ នឹងឃើញមានឧបករណ៍ថ្មីចំនួន ៣ ម៉ូដែលប៉ុណ្ណោះដែលមានការរៀបចំកាមេរ៉ាមិនធម្មតា និងល្អប្រសើរជាងមុន ។
ការវិភាគពីក្រុមហ៊ុន JPMorgan ក៏បានបង្ហាញផងដែរថាក្រុមហ៊ុន Apple កំពុងធ្វើទីផ្សារតម្លៃ ដែលមានន័យថាទូរស័ព្ទដែលមានទំហំដូច iPhone 8 ប៉ុន្តែមិនមានម៉ូឌឹម 5G និងមានតម្លៃថោក ។ ហើយស្មាតហ្វូនដែលរំពឹងទុកចំនួនបីម៉ូដែលផ្សេងទៀតជាមួយនឹងអេក្រង់ OLED នឹងមានទំហំ ៥,៤ អ៊ីង, ៦,១ អ៊ីង និង ៦,៧ អ៊ីង ។
រាល់ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងមានបំណងស្តារកំណើននៃការលក់ដោយមានចំនួន ១៩៥ លានគ្រឿងត្រូវបានដឹកជញ្ជូននៅក្នុងឆ្នាំ ២០២០ កើនឡើងពីចំនួន ១៨០ លានគ្រឿងក្នុងឆ្នាំ ២០១៩ ៕
ប្រភព៖ gsmarena , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ