មុនចុះកម្ទេច…អាជ្ញាធរជូនដំណឹងហើយ តែពលរដ្ឋថា«អត់សោះ»
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មានការប៉ទង្គិចគ្នាបន្តិចបន្តួច រវាងកម្លាំងសមត្ថកិច្ចច្រុះនិអ្នកភូមិ២គ្រួសារ បណ្ដាលឲ្យគ្រឿងចក្រ១គ្រឿង រងការខូចខាតបែកកញ្ចក់យ៉ាងដំណំ ដោយអាជ្ញាធរអះអាងថាត្រូវប្រជាពលរដ្ឋខាងលើគប់និងដុំថ្មខណៈពេលចុះទៅអនុវត្តការរុះរើរបងផ្ទះរបស់ពួកគាត់ដែលសង់លយចូលដីវត្តទទឹងប្រហែល៣ម៉ែត្រនិងបណ្ដោយប្រហែលជាង១០ម៉ែត្រ។ មិនតែប៉ុណ្ណោះអាជ្ញាធរបាននិយាយថា មុននិងចុះប្រៃកណ្ដាប់ដៃដែកបែបនេះក៏បានជូនដំណឹងច្រើនដងរួចមកហើយតែពួកគាត់មិនព្រមអនុវត្តតាមសោះ ។ប៉ុន្តែខណៈនោះមិនបានបណ្ដាលឲ្យនរណាម្នាក់ត្រូវទទួលរងគ្រោះឡើយហើយកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយសាលាខណ្ឌពោធិ៍សែនជ័យ មិនបានតបតជាមួយពួកគាត់ឡើយ…
ចែករំលែកព័តមាននេះ