ក្រុងហុងកុង ៖ ប្រមុខរដ្ឋាភិបាលក្រុងហុងកុង លោកស្រីCARRIE LAMEថ្លែងកាលពីថ្ងៃទី៨កក្កដាថា គម្រោងច្បាប់ស្ដីពីការធ្វើបត្យាប័នទៅចិនដីគោកស្លាប់បាត់ហើយ។
លោកស្រីទទួលស្គាល់បរាជ័យទាំងស្រុងរបស់រដ្ឋាភិបាលលោកស្រី ក្នុងការធ្វើឲ្យសម្រេចគម្រោងច្បាប់នេះ។ ទោះបីយ៉ាងណាលោកស្រីពុំពោលពាក្យថា ការដកថយនោះដោយសារភ័យខ្លាចពួកបាតុករឡើយ។ លោកស្រីពោលថានោះជាការស្ដាប់យោបល់ខ្លះដែលមានលក្ខណៈប្ដូរផ្ដាច់និងម៉ឺងម៉ាត់។
គេនៅតែមានការសង្ស័យជានិច្ចលើភាពស្មោះត្រង់របស់រដ្ឋាភិបាលលើចំណុចនេះ ឬព្រួយបារម្ភលើប្រការដែលថា រដ្ឋាភិបាលអាចជម្រុញជាថ្មីដំណើរការនោះនៅក្នុងសភា។ ប៉ុន្តែលោកស្រីLAMEអះអាងថា ខ្ញុំចង់រំលឹកជាថ្មីនាពេលនេះថា នឹងពុំមានគម្រោងក្នុងន័យនោះទៀតទេ។ គម្រោងច្បាប់នេះស្លាប់បាត់ហើយ។
ពួកអ្នកតវ៉ាបានសន្យាពីការធ្វើបាតុកម្មថ្មីៗ ប្រសិនបើការទាមទារទាំង៥របស់ពួកគេ ពុំត្រូវបានលោកស្រីLAMEនិងរដ្ឋាភិបាលលោកស្រីស្ដាប់ទេនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ