ដង្កូវនាងជាប្រភេទសត្វល្អិតដែលផលិតបានជាសរសៃសូត្រ ហើយវាបានស៊ីស្លឹកមនជាអាហារ ហើយសូត្រដែលបានចេញពីដង្កូវនាងមានអត្ថប្រយោជន៍ជាច្រើនប្រភេទដូចជា ៖ សរសៃសូត្រតូច វែង ភ្លឺ ទន់ងាយស្រូបទឹក ជ្រលក់ពណ៌ស្មើសាច់ល្អ ។ ចំណែកសូត្រឆៅមិនត្រឹមតែជាសរសៃសូត្រដ៏មានតម្លៃប៉ុណ្ណោះទេ តែគេអាចយកវាទៅកែច្នៃធ្វើជាសំលៀកបំពាក់ វត្ថុអនុស្សាវរីយ គ្រឿងលំអរគេហដ្ឋាន ឆ័ត្រយោង គ្រឿងសំអាង និងជេសដេមុខរបួសទៀតផង ។ នេះបើយោងតាមឯកសាររបស់ក្រសួងកសិកម្ម ។
ដោយឡែកនៅពេលដង្កូវនាងប្រែក្លាយជាដឹកដឿវិញគេកៀបវាយកប្រេងទៅធ្វើជាសាប៊ូយកជាតិប្រូតេអ៊ីន អាមីណូអាស៊ីត និងធ្វើជាវីតាមីនB2 វីតាមីនE វីតាមីនK មិនតែប៉ុណ្ណោះដង្កូវនាងនៅដំណាក់កាលទី៥ ពេលវាឡើងជិតសំបកយកទៅសម្ងួត ហើយកិនជាម្ស៉ៅសម្រាប់ធ្វើជាថ្នាំបញ្ចុះជាតិស្កក្នុងឈាម ។
រីឯដឹកដឿដែលសំបូរជាតិប្រូតេអ៊ីនយកធ្វើជាចំណីត្រី ជ្រូក គោ ក្របី ចៀម និងធ្វើជាជីសារីរាង្គ ជាងនេះទៅទៀតដឹកដឿឈ្មោលយកវាទៅកែច្នៃធ្វើជាថ្នាំប៉ូវសម្រាប់បុរស ឬក៏ដឹកឌឿទាំងនេះយកវាទៅកែច្នៃធ្វើជាប្រភេទថ្នាំប្រឆាំង និងជំងឺមហារីក និងថ្នាំបំបាត់ការថប់អារម្មណ៍ទៀតផង ជាពិសេសទៅទៀតសរសៃសូត្រដែលមានសារធាតុ Sericin សម្រាប់យកជាសាប៊ូជំនួយស្បែក និងសម្រាប់យកទៅធ្វើជាគ្រឿងសំអាងរបស់ស្ត្រីបានជាច្រើនប្រភេទ មួយវិញទៀតដង្កូវនាងអាចបម្រើវិស័យទេសចរណ៍ទាក់ទាញផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ