ខេត្តព្រៃវែង ៖ តាមរយៈការសម្ភាសដែលបានផ្សាយដោយទូរទស្សន៍អនឡាញក្នុងស្រុក ជាមួយជនរងគ្រោះលោក រស់ ស៊ីថា និយាយថា រូបគាត់និងក្មួយបានសម្រាកនៅជាន់ទី២នៃអគារ និងមិនដឹងថាមុនហេតុការណ៍កើតឡើងមានអ្វីគួរឱ្យមន្ទិលទេ ។ គាត់បានភ្ញាក់ពីដំណេកនៅម៉ោង៤ទៀបភ្លឺ ពេលនោះស្រាប់តែឮសំឡេងបាក់មកជាបន្តបន្ទាប់ តែគាត់ជាគ្រោះល្អ បានបាវអង្ករទល់ដែកនិងថ្មមិនឱ្យធ្លាក់សង្កត់ តែកន្លែងចង្អៀតដេក បានតែផ្អៀងជាមួយក្មួយ ។ ពេលក្មួយរើគាត់បានប្រាប់ថា កុំរើពេកធ្វើឱ្យបាត់អុកស៊ីហ្សែន ។ គាត់ថា ពេលបាក់ភ្លាមៗនោះ បានឮសម្រែកមនុស្សស្រែកឱ្យជួយ តែប៉ុន្មានម៉ោងក្រោយមកក៏ស្ងាត់អស់ទៅ ហើយគាត់គិតថា ពួកគេស្លាប់អស់ហើយ ។ សូមបញ្ជាក់ថា៖ ទឹកដោះម្តាយថ្លៃ…២នាក់រស់ក្រោមគំនរបាក់បែកជិត70ម៉ោង
គាត់បន្តថា ចូលមកដល់ថ្ងៃទី៣ គាត់កាន់តែអស់សង្ឃឹម ព្រោះកម្លាំងកាន់តែខ្សោយ ហើយក្លិនស្អុយពីសាកសពក៏បានជះក្លិនពិបាកទ្រាំ ។ គាត់បានគិតទៅដល់ប្រពន្ធកូននៅឯស្រុកថា បើគាត់ស្លាប់ទៅ តើកូនអាចទៅរៀនសូត្រនឹងគេបានដែរឬទេ ? ពេលនេះ គុណបុណ្យទេវតាបានជួយគាត់ហើយ ។
គាត់សូមថ្លែងអំណរគុណដល់បងប្អូនអ្នកជួយសង្គ្រោះ និងសម្តេចតេជោនាយករដ្ឋមន្ត្រីបំផុត ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ