ខេត្តព្រះសីហនុ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងបន្តថា ជនរងគ្រោះដែលស្លាប់មាន ចំនួន៧នាក់ហើយ(ស្រីម្នាក់) គិតត្រឹមវេលាម៉ោង០១រសៀលថ្ងៃទី២២ មិថុនា នេះ ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់របស់ចិន ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈមូលហេតុ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយនៅឡើយ ។ ប៉ុន្តែមានប្រភពថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន៣នាក់ ដែលជាអ្នកទទួលខុសត្រូវម៉ៅការអគារបាក់នោះ ទៅសាកសួរហើយ ។
សាកសពកម្មករដែលរុរកឃើញត្រូវបានដឹកតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។ ពេលនេះ សមត្ថកិច្ចកំពុងតែប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីកាយគំនរដែកនិងឥដ្ឋ ដើម្បីជួយដល់កម្មករដែលនៅបាត់ខ្លួន។
(សម្រួលដោយ៖ ស្រីណា) គួររំលឹកថា ៖ មុននេះ…រកឃើញអ្នកស្លាប់ម្នាក់ទៀត សរុប៤នាក់ហើយ
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ