ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​​ថា៖ ​មិន​មាន​ចេតនា​ណាមួយ​មិនល្អ​ចំពោះ​កម្ពុជា​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​បាន​បំ​ភ្លឺថា​ នាយក​រដ្ឋមន្ត្រី​ឹ​សិ​ង្ហ​បុរី​មិនមែនចេតនា​មួយ​មិនល្អ​ចំពោះ​ការ​លើក​ឡើង​ក្នុង​សារ​នោះ​ទេ ដែល​និយាយ​ពី​វៀតណាម​នោះ​ទេ ​។ ​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ការ​បរ​ទេ​សសិង្ហ​បុរី​នេះ​ ក្រោយ​ពី​ការ​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​បាន​បំ​ភ្លឺថា​ នាយក​រដ្ឋមន្ត្រី​ឹ​សិ​ង្ហ​បុរី​មិនមែនចេតនា​មួយ​មិនល្អ​ចំពោះ​ការ​លើក​ឡើង​ក្នុង​សារ​នោះ​ទេ ដែល​និយាយ​ពី​វៀតណាម​នោះ​ទេ ​។ ​ការ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ការ​បរ
​ទេ​សសិង្ហ​បុរី​នេះ​ ក្រោយ​ពី​ការ​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ និង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​របស់​កម្ពុជា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រ​តិ​បតិ្ត​ការ​អន្តរ​ជាតិ​ចេញផ្សាយ​ កាលពីយប់​នៅ​ថ្ងៃ​ទី​០៧ ​មិថុនា ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​សិង្ហ​បុរី លោក Viv​ian Balakrishnan បាន​ទូរស័ព្ទ​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួង ការបរ​ទេស​កម្ពុជា ដោយ​បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ និង​បញ្ជាក់​នូវ​ការ​ភាន់​ច្រឡំ​ទាំងឡាយ​។

បើ​យោង​តាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​សំណេះសំណាល​តាម​រយៈ​ទូរស័ព្ទ​នោះ លោក​រដ្ឋមន្ត្រី​ការ​បរទេស Vivian បាន​បញ្ជាក់​អះអាង​ថា លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsien Loong ពុំ​មាន​ចេតនា​មិនល្អ​ណាមួយ​ក្នុង​សារខាងលើ​នេះ​ទេ​។ សារ​នោះគឺ​មាន​បំណង​តែ​រំលឹក​ពី​ស្ថានភាព និង​ការ​ប្រឈម​ក្នុង​សម័យកាលនោះ ហើយ​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​សាធារ​ណៈ​ក្នុង​ពេល​កន្លង​មក​ដែរ​។

ក្នុង​ប្រកាស​ព័ត៌មាន​នោះ​ដែរ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរីបាន​រំលឹក​ពី​សេចក្តី​ប្រកាសរួម​របស់​អា​ស៊ាន​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហ​ប្រជា​តិ​( អ​.​ស​.​ប​) ក្នុង​ឆ្នាំ​១៩៧៩ ដែល​បាន​អះអាង​ពី​សិទ្ធិ​ស្វ័​យ
ស​ម្រេច​របស់​ប្រជាជន​កម្ពុជា​ចំពោះ​អនាគត​របស់​ខ្លួន​។

លោក​រដ្ឋមន្ត្រី​ការ​បរទេស Vivian បាន​បញ្ជាក់​ថា សិ​ង្ហ​បុរី​ចង់បាន​តែ​សន្តិភាព និង​វិបុលភាព​សម្រាប់​កម្ពុជា​តែ​ប៉ុណ្ណោះ ពុំ​មាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយ​មិន​ចង់​ឃើញ​របប នេះ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​។ សូមកុំ​ឱ្យ​មានការ​សង្ស័យ​អ្វី​លើ​ភាព​ស្មោះ​ត្រង់នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នេះ រដ្ឋមន្ត្រី​ទាំង​ការ​បរទេស​ទាំង​ពីរ បាន​លើក​ឡើង​ថា ទោះបី​ប្រទេសទាំង​ពីរ​មានទស្សនវិស័យ​ខុស​គ្នា​ស្តី​ពី​ប្រវត្តិសាស្ត្រ​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​ទាំង​ពីរ​នៅ​ប ន្ត​ជា​អ្នក​ជិត​ខាង​ល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​ខិតខំ​បំភ្លេច​អតីតកាល ដើម្បី​បន្ត​រក្សា​ការ​សន្ទនា និង​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តទៅ​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​ជឿជាក់​ថា ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី ទាំង​ពីរ​នៅ​ក្នុង​ឱកាស នៃ​កិច្ចប្រជុំ​កំពូល ASEAN នា​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​ផ្តល់​ឱកាស ឱ្យ​ភា គី​ទាំង​ពីរ​យល់​គ្នា​ឱ្យ​កាន់តែ​ច្បាស់​រួម​គ្នា​ពង្រឹង​ថែម​ទៀត​នូវ​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​កម្ពុជា​និង​សឹ​ង្ហ​បុរី ក៏​ដូច​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង អស់​ដើម្បី សន្តិភាព ស្ថេ​រ​ភាព និង​ការ​រីក​ចម្រើន​ក្នុង​តំបន់ និង​ពិភពលោក​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ដែរ​ថា​៖«​កម្ពុជា​ប្រ កាន់​ជំហរ​មិន​ឆ្កឹះ​អតីតកាល​ដើម្បី​បង្ក​អន្តរាយ​ដល់​បច្ចុប្បន្នកាល និង​ទៅ​អនាគត​ឡើយ​។ ប្រទេស​ទាំង​ពីរ​ខិតខំ​រួម​គ្នា​ធ្វើការ​ជាមួយ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ដើម្បី​កសាង សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​ឯកភាព និង​រឹង​មាំ ដែល​នេះ​គឺជា​បំណងប្រាថ្នារ បស់​មេ​ដឹ ក​នាំ និង​ប្រជាជន​អាស៊ាន​ទាំងមូល​»​។

គួរ​ឮ​កថា​ហេតុ​ដែល​នាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី​ទូរស័ព្ទ​មក​កាន់​រដ្ឋមន្ត្រី ក្រសួងការបរទេស​កម្ពុជា​នេះ បន្ទាប់​ពី​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​, ក្រសួង​ការបរទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ចំពោះ​កា រ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ា​ន​ឡុ​ង​ថា វៀតណាម​បា ន​ចូល​ឈ្លា​ន​ពា ន​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ កាលពី​ថ្ងៃ​ទី​៣១ ឧសភា កន្លង​ទៅ​នេះ​ ៕​

អត្ថបទសរសេរ ដោយ