ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពាណិជ្ជ​បង្កើន​ទុន​វិនិយោគ​ដល់​វិស័យ​អចលនទ្រព្យ​ច្រើន ពេក​នឹង​អាច​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ជួប​ហានិភ័យ​ដែរ ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា បាន​នឹង​កំពុង​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង​៣០​ភាគរយ​នៃ​ផលប័ត្រ​របស់​ពួក​គេ ដែល​ភាគរយ​នៃ​ប្រាក់​កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​ស្រប​ពេល​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​ៗ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​។ យោង​តាម​របាយការណ៍​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា បាន​នឹង​កំពុង​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង​៣០​ភាគរយ​នៃ​ផលប័ត្រ​របស់​ពួក​គេ ដែល​ភាគរយ​នៃ​ប្រាក់​កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​ស្រប​ពេល​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​ៗ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​។

យោង​តាម​របាយការណ៍​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា វិស័យ​អចលនទ្រព្យ ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដល់​សកម្មភាព​សំណង់ និង​អចលនទ្រព្យ​ដែល​មាន​ចំនួន​២០​ភាគរយ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​នៅ​ឆ្នាំ​២០១៨ និង​កើនឡើង​២៧,៥​ភាគរយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ប្រាក់​កម្ចី​ពី​ធនាគារ​ដល់​វិស័យ​សំណង់ និង​សកម្មភាព​អចលនទ្រព្យ ដែល​មាន​ប្រហែល​១៧,១​ភាគរយ​នៃ​ប្រាក់​កម្ចី​ធនាគារ​សរុប​បាន​កើនឡើង​៣៥,៤ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០១៨​។

ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ធនាគារ​ក៏​បាន​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ដល់​វិស័យ​អចលនទ្រព្យ និង​ផលិតផល​ហិរញ្ញវត្ថុ ដែល​ទាក់ទង​នឹង​ប្រាក់​កម្ចី​អចលនទ្រព្យ​ពី ១៦,៥​ភាគរយ នៃ​ឥណទាន​សរុប​ក្នុង​ឆ្នាំ​២០១២ ដល់ ២៧,៦ ភាគរយ​នៅ​ឆ្នាំ ២០១៨​។យ៉ាងណាមិញ ក្រុមហ៊ុន Moody’s Investors Service Inc. និង​ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច បាន​កត់សម្គាល់​នៅ​ក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ល្បឿន​មួយ​ជាមួយ​កំណើន​ប្រកបដោយ​ស្ថិរភាព ដោយសារ​តែ​មានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​។

ប៉ុន្តែ​របាយការណ៍​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា «​ការ​ពឹងផ្អែក​របស់​វិស័យ​ធនាគារ​ទៅ​លើ​វិស័យ​អចលនទ្រព្យ អាច​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ជួប​ហានិភ័យ ប្រសិនបើ​ការ​វិនិយោគ​ពី​បរទេស​លែង​ហូរ​ចូល​កម្ពុជា ដោយសារ​ការ​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក ជា​ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន និង​ការ​ព្រួយបារម្ភ​របស់​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​» ។ ធនាគារ​កំពុង​ចាប់ផ្តើម​គិតគូ​ពី​ភាគរយ នៃ​ប្រាក់​កម្ចី​អចលនទ្រព្យ​នៃ​ផលប័ត្រ​សរុប​របស់​ពួក​គេ ដោយ​ធ្វើ​តាម​ការ​ក្រើនរំលឹក​ពី​ធនាគារជាតិ អំពី​ការ​ផ្តល់​កម្ចី​ច្រើន​ពេក​ដល់​បុគ្គល ឬ​អង្គភាព​ដោយ​គ្មាន​កំណត់​ត្រា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

លោក Mohd Hanif Suadi អគ្គនាយក​ប្រតិបត្តិ​ធនាគារ Maybank Cambodia មាន​ប្រសាសន៍​ថា «​ប្រទេស​កម្ពុជា​គឺ​ដូច​ប្រទេស​ម៉ា​ឡេ​ស៊ី​កាល​មុន​។ ឥណទាន​គឺជា​សុពលភាព​។ អ្វី​ដែល​អ្នក​ប្រាប់​ខ្ញុំ តើ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មាន​សុពលភាព​។ អ្នក​ប្រាប់​ខ្ញុំ​ថា អ្នក​ចង់បាន​កម្ចី ១០ ម៉ឺន​ដុល្លារ​”​។ លោក​បន្ថែម​ថា “​តើ​យើង​ធ្វើ​ឱ្យ​មាន​សុពលភាព​យ៉ាងដូចម្តេច0x017d7 យើង​ធ្វើ​វា​ឲ្យ​សុពលភាព​តាម​រយៈ​ការ​មើល​លើ​អចលនទ្រព្យ ឬ​ទ្រព្យសម្បត្តិ និង​មើល​ថា​តើ​ទ្រព្យ​ទាំងនោះ អាច​ត្រូវ​បាន​ប្រែជា​លំហូរ​សាច់ប្រាក់​បាន​ឬទេ​។ នោះ​កំណត់​ថា​តើ​អ្នក​អាច​បង់ប្រាក់​ឬអត់​។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​កត់​ត្រាទុក​ទេ​» ។ លោក បាន​បន្ត​ទៀត​ថា «​ដូច្នេះ​តើ​យើង​បង្កើត​កិច្ច​ការងារ ដើម្បី​ចាប់ផ្តើម​រក្សា​កំណត់​ត្រា​ហិរញ្ញវត្ថុ​យ៉ាងដូចម្តេច ?​» ។

ជាក់ស្តែង​អតិថិជន​មួយ​រូប​ដែល​ទទួល​បាន​កម្ចី​សម្រាប់​ការ​ទិញ​អ​ចនទ្រ​ព្យ​បាន​លើក​ឡើង​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ខ្ចី​ជា​លក្ខណៈ​បុគ្គល​ដើម្បី​ទិញ​អចល​ទ្រព្យ (​ផ្ទះ​) គឺ​មាន​ច្រើន​ឡើង ដោយសារ​តែ​ភាព​ងាយស្រួល​នៃ​ការ​ទទួល​បាន​កម្ចី និង​ការ​ប្រកួតប្រជែង​ល្អ​ប្រសើរ​ជាង​មុន​ពាក់ព័ន្ធ​នឹង​អត្រា​ការ​ប្រាក់​ពី​ធនាគារ​ដែល​ប្រកួតប្រជែង​គ្នា តែ​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ​នៅ​ពេល​មានការ​ផ្តល់​ជូន​នូវ​ការ​ខ្ចី​ខាង​អចលនទ្រព្យ​ពុំ​បាន​គិតដល់​លទ្ធភាព​បង់​សង​វិញ​របស់​អ្នក​ខ្ចី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ