ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២១ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចាប់ផ្ដើម​គម្រោង​សង់​ឡើង​វិញ ​តែ​មក​ជួប​វិបត្តិ​ជា​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ ២០២០ កន្លង​ទៅ​វិស័យ​អចលនទ្រព្យ​ក៏​ដូច​ជា​វិស័យ​ដទៃ​ទៀត បាន​ជួប​វិ ប​ត្តិ និង​ផ្អាក​សកម្មភាព​ជា​យូរ​បណ្ដាល​មក​ពី​ការ​រាលដាល​នៃ​កូ​វី​ដ ១៩ ។…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ ២០២០ កន្លង​ទៅ​វិស័យ​អចលនទ្រព្យ​ក៏​ដូច​ជា​វិស័យ​ដទៃ​ទៀត បាន​ជួប​វិ ប​ត្តិ និង​ផ្អាក​សកម្មភាព​ជា​យូរ​បណ្ដាល​មក​ពី​ការ​រាលដាល​នៃ​កូ​វី​ដ ១៩ ។ ចូល​មក​ដល់​ឆ្នាំ ២០២១ សកម្មភាព​នៃ​ការ​សាងសង់​សំណង់​អគារ​នានា បាន​ចាប់ផ្ដើម​ឡើង​វិញ ជាមួយនឹង​សុ ទិ​ដ្ឋ​និយម​ចំពោះ​ការ​បញ្ចប់វិបត្តិ​កូ​វី​ដ ១៩ តែ​កាលពី​ពេល​ថ្មី​ៗ​នេះ​កម្ពុជា​ក៏​បាន​ជួប​វិបត្តិ​ឡើង វិញ ដោយសារ​តែ​ការ​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ២០២១ ។

លោក យី​ម លុ​ច្ស ម្ចាស់​គម្រោង​អគារ​មួយ​ដែល​ទើបនឹង​បើក​ដំណើរការ​សាងសង់ កាលពីមុន​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ បានឱ្យ​ដឹង​ថា គម្រោង​របស់​លោក​បាន​ពន្យារ​ការ សាងសង់​យូរ​មក​ហើយ ដែល​តាម​គម្រោង​ថា នឹង​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០២០ ម្ល៉េះ តែ​បាន ពន្យារ​រហូត​ដល់​ដើមឆ្នាំ ២០២១ នេះ ។ លោក​ថា ៖« យើង​មិន​អាច​ពន្យារ​ការ​សាងសង់​បាន ទៀត​ទេ ដោយសារ​តែ​យើង​ពន្យារ​យូរ​មក​ហើយ ហើយ​ក្នុង​ឆ្នាំ ២០២១ នេះ បើ​ទោះបីជា​មាន បញ្ហា​អ្វី​ទៀត​ក៏​គម្រោង​នឹង​ត្រូវ​សាងសង់​» ។

លោក​បន្ត​ថា កាលពីមុន​គម្រោង​អគារ​ខុន​ដូ នៅ​កម្ពុជា ភាគច្រើន​ផ្ដោត​ការ​ផ្គត់ផ្គង់​ទៅ លើ​ជនបរទេស ដូច្នេះ​នៅ​ពេល​អវត្តមាន​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​គម្រោង សាងសង់​នានា​ត្រូវ​បាន​ផ្អាក​ឬ​ពន្យារពេល​ក្នុង​ការ​សាងសង់ ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ កន្លង ទៅ ទោះបីជា​ជនបរទេស​មិន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ក្ដី​ក៏​ឃើញ​ថា គម្រោង​ដែល​បាន សាងសង់​នៅ​តែ​មានការ​ទិញ​លក់​ពី​សំណាក់​អតិថិជន​ជា​ជនជាតិ​ខ្មែរ ដូច្នេះ​គម្រោង​របស់​ខ្លួន ដែល​បាន​សាងសង់​នេះ​ក៏​ត្រូវ​ផ្ដោត​ទៅ​លើ​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ដែរ ។


សូម​រំឭក​ថា បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ និង​ការ​មក​ដល់​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​កូ​វី​ដ ១៩ បាន​ធ្វើ​ឱ្យ​វិនិយោគិន​និង​ធុរជន​ជា​ច្រើន​បង្ហាញ​ពី​ការ​សាទរ និង​ត្រៀម​ក្នុង​ការ​ដាក់​ទុន វិនិយោគ​ឡើង​វិញ ក្នុង​វិស័យ​អចលនទ្រព្យ តែ​កម្ពុជា​ក៏​បាន​ជួប​បញ្ហា​ឡើង​វិញ ដោយសារ​តែ ការ​រាតត្បាត​នៃ​កូ​វី​ដ ១៩ ឆ្លង​ក្នុង​សហគមន៍ ។

យ៉ាងណា​ក្ដី​អ្នកជំនាញ អចលនវត្ថុ​បាន​មើលឃើញ​ថា ការ​ឆ្លង​សហគមន៍​ជា​ថ្មី​នៃ​ជំងឺ កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ត្រូវ​បាន​ទប់ស្កាត់​បាន និង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ដូច្នេះ​វិនិយោគិន​គួរតែ​បន្ត​អនុវត្តន៍​គម្រោង​របស់​ខ្លួន​បន្ត និង​ត្រៀម​អភិវឌ្ឍន៍​បន្ត​ទៀត ។

លោក សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​លើក​ឡើង​តាម​ទូរ សព្ទ​អោយ​ដឹង​ថា ការ​ឆ្លង​ម្ដងនេះ​ពិតជា​មាន​ទំហំ​ធំ ប៉ុន្តែ​កម្ពុជា​បាន​ឆ្លង​ផុត​ជា​ច្រើន​ដំណាក់ កាល​ហើយ​នូវ​វិបត្តិ​នៃ​ជំងឺ​នេះ ដូច្នេះ​វា​អត់​មាន​អ្វី​ជា​បញ្ហា​សម្រាប់​កម្ពុជា​នោះ​ទេ ។ ម្យ៉ាងទៀត កម្ពុជា​ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ផង​ដែរ ដែល​ជា​រឿង មួយ​កក់ក្ដៅ​សម្រាប់​វិនិយោគិន​កម្ពុជា​និង​បរទេស​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​របាយការណ៍​បូក​សរុប​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ ណ​ង់ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សំណង់ ទូ​ទាំង​ប្រទេស​ចំនួន ៤.៨៤១​គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ ៧.៧៥៣​លាន​ដុល្លារ​អា មេ​រិ​ក ធៀប​នឹង​ឆ្នាំ ២០១៩ មានការ​ថយ​ចុះ ប្រមាណ ២,២១​ភាគរយ ខណៈ​ឆ្នាំ ២០១៩ មាន គម្រោង​ចំនួន ៤.៨៨៨​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​វិនិយោគ​ប្រមា​ន ១១,៤៣​ពាន់​លាន​ដុល្លារ អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ