ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធ​នៅ​ត្រីមាស​ទី​១ ​ធ្លាក់​ចុះ​គួរសម

7 ខែ មុន

អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​អាករ​សរុប ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២៤ អាច​សម្រេច​បាន​ប្រមាណ​ជា ២៨,៥៥​ភាគរយ​ នៃ​ផែនការ​កំណត់​ នៅ​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង ​ឆ្នាំ​២០២៤ តែ​ចំណូល​នេះ​ធ្លាក់​ចុះ…

អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​អាករ​សរុប ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២៤ អាច​សម្រេច​បាន​ប្រមាណ​ជា ២៨,៥៥​ភាគរយ​ នៃ​ផែនការ​កំណត់​ នៅ​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង ​ឆ្នាំ​២០២៤ តែ​ចំណូល​នេះ​ធ្លាក់​ចុះ ។

នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​ចំណូល​ពន្ធ​សរុប​ប្រមាណ​ជា១,១៨ ពាន់​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ​ប្រមាណ​ជា ១១,៩ ភាគរយ​ធៀប​នឹង​ចំណូល​ពន្ធ​នៅក្នុង​រយៈពេល​ដដែល ​នៅ​ឆ្នាំ​២០២៣ ដែល​សម្រេច​បាន​១,៣៤​ពាន់​លាន​ដុល្លារ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​នេះ ​ប្រភព​ពន្ធ​ច្រើន​ជាងគេ គឺ​ពន្ធ​លើ​ប្រាក់ចំណូល ដែល​​បាន​ប្រមាណ​ជា ២.១៧១ ពាន់​លាន​រៀល ពន្ធ​អាករ​លើ​តម្លៃបន្ថែម ដែល​មាន​ទំហំ​៨៩៨ ពាន់​លាន​រៀល ពន្ធ​អាករ​ពិសេស មាន​ទំហំ២៦៨​ពាន់​លាន​រៀន ពន្ធលើប្រាក់បៀវត្ស​ មាន​ទំហំ​ប្រមាណ​ជា ៣៣៤ ពាន់​លាន​រៀល ពន្ធ​ប្រថាប់ត្រា​ មាន​ទំហំ ១៦៤​ពាន់​លាន​រៀល និងប​ន្ធ​រលើ​ថ្លៃ​ឈ្នួល​អចលនទ្រព្យ ដែល​មាន​តម្លៃ​ប្រមាណ​ជា​ជិត ៨ ពាន់​លាន​រៀល ។

ក្រៅពី​នោះ ​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម នៅ​ក្នុង​រយៈពេល​នេះ គឺ​មាន​ពន្ធ​អាហរ័ណ​-​នីហរ័ណ សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ធានា​រ៉ាប់រង កសិកម្ម ប្រតិបត្តិការ ​និង​អាជីវកម្ម​ធនធាន​រ៉ែ កម្មន្ត​សាល សកម្មភាព​អចលនទ្រព្យ ការ​ដឹក​ជញ្ជូន​ និង​ការ​ស្តុក​ទុក ព័ត៌មានវិទ្យា​ និងទូរគមនាគមន៍ ការ​សាងសង់ និងសេវាកម្ម​ស្នាក់​នៅ ​និង​អាហារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ