ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតបារាំងបើកទ្វារស្វាគមន៍ សាធារណៈជនក្នុងថ្ងៃទិវាបេតិក ភណ្ឌ

4 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារជាថ្មីឲ្យសាធារណៈជនចូលទស្សនា  នៅថ្ងៃ សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង…

រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារជាថ្មីឲ្យសាធារណៈជនចូលទស្សនា  នៅថ្ងៃ សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣និង ៣០នាទី រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។

ទិវាបេតិកភណ្ឌស្ថិតក្រោមប្រធានបទ «ស្ថាបត្យកម្ម និងបេតិកភណ្ឌ» ទិវានេះគឺជា ឱកាសសម្រាប់លោកអ្នកចូលទស្សនាឧទ្យានដ៏ស្រស់បំព្រង ក៏ដូចជា ស្ថាបត្យកម្ម ស្ថានទូត និងពិព៍រណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា ស្តីពីការ ជួសជុលអគារបេតិកភណ្ឌនៅកម្ពុជា។

ស្ថានទូតបារំាងប្រចំាកម្ពុជា បានរំលឹកដល់សាធារណជនចាប់ពីថ្ងៃនេះទៅ ថា «សូមកុំភ្លេចកត់ត្រាទិវានេះនៅក្នុងគម្រោងដំណើរកម្សាន្តរបស់លោកអ្នក! » ។

សូមជម្រាបថាទីធ្លាក្នុងស្ថានទូតបារំាងមានបរិយាកាសស្រសបំព្រង ត្រជាក់ត្រឈឹងត្រឈៃ ហាក់ជាតំបន់ព្រៃនៅកណ្តាលក្រុង ដោយសារនៅទីនោះបានរក្សាដើមឈើធំៗ ឲ្យគង់នៅ។​​ស្ថានទូតតែងតែបើកទូលាយឲ្យសាធារណជនបានចូលទស្សនាឧទ្យាន ដ៏ស្រស់ បំព្រងរបស់ខ្លួនជាញឹកញាប់ តាមកម្មវិធីមួយចំនួនដែលស្ថានទូតរៀបចំ។

ក្នុងកាល:ទេស: ដែលមានជំងឺកូវីដ១៩ ស្ថានទូតបានរំលឹកថា «អ្នកចូលទស្សនាត្រូវ ពាក់ម៉ាស និង គោរពវិធានការសុខាភិបាលនានា។ ចំណីអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗ មិនអនុញ្ញាតឱ្យយកចូលស្ថានទូតឡើយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ