ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ពួក​នាង​ៗ…​រកស៊ី​លក់​ផ្លូវភេទ​យ៉ាង​រមួល​សរសៃ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថៅកែ​ហាង ​រួម​នឹង​នារី​ម៉ាស្សា​ជា​ច្រើន​នាក់ បាន​ត្រូវ​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារអនីតិជន​ខេត្ត​ធ្វើការ​បង្ក្រាប បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា​ ទីតាំង​ម៉ាស្សា​កោស​ជប់​ទាំង​នេះ ​មាន​លួច​បម្រើសេវា​ផ្លូវភេទ​យ៉ាង​រមួល​សរសៃ ។…

ខេត្តកំពង់ស្ពឺ ៖ ថៅកែ​ហាង ​រួម​នឹង​នារី​ម៉ាស្សា​ជា​ច្រើន​នាក់ បាន​ត្រូវ​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារអនីតិជន​ខេត្ត​ធ្វើការ​បង្ក្រាប បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា​ ទីតាំង​ម៉ាស្សា​កោស​ជប់​ទាំង​នេះ ​មាន​លួច​បម្រើសេវា​ផ្លូវភេទ​យ៉ាង​រមួល​សរសៃ ។ ការ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​លួច​បម្រើ​សេវា​​ផ្លូវភេទ​នេះ បាន​ធ្វើ​ឡើង​៥​គោលដៅ​ផ្សេង​ៗ​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

ប្រភព​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា កិច្ច​ប្រ​តិប​ត្តិ​ការ​ខាងលើ​មានការ​ដឹកនាំ​ និង​សម្របសម្រួល​ពី​លោក អ៊ូ ផាត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ លោកស្រី​ឧត្ដមសេនីយ៍ត្រី ងិ​នសុ​គ​ន្ធា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ការងារ​យេ​ន​ឌ័​រ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​សំរោង​ទង និង​អាជ្ញាធរ​ភូមិ ឃុំ​។ ក្នុង​ការ​ឆែកឆេរ​ទីតាំង​ម៉ាស្សា កោស​ជប់​ចំនួន​៥គោលដៅ​នេះ សមត្ថកិច្ច​រក​ឃើញ​ភាព​មិន​ប្រក្រតី ក្នុង​ការ​ប្រកប​មុខរបរ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​១៥​នាក់ ។

លោកស្រី​ស្នងការ​រង ងិ​ន សុ​គ​ន្ធា បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ដ​«​សញ្ចារ​កម្ម​»​គឺ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋដែល​ប្ដឹង​ថា ទីតាំង​ខាង​លេ​ី​កំពុង​ប្រកប​មុខរបរ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា កោស​ជប់ ប៉ុន្តែ​ធាតុ​ពិត​គឺ​បម្រើផ្លូវភេទ​ផ្ទុយ​នឹង​ច្បាប់ ។ ទីតាំង​ទី​១-​យីហោ​៩១៩ មាន​នារី​ជា​អ្នកបម្រើសេវា​ផ្លូវភេទ ម៉ាស្សា កោស​ជប់​៥​នាក់ មាន​២​បន្ទប់ និង​មានឈ្មោះ ផ​ន សម្ផស្ស ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ហាង ។
ទីតាំង​ទី​២-​យីហោ ៩៩ មាន​នារី​២​នាក់ មាន៣​បន្ទប់ និង​មានឈ្មោះ អៀ​ច សា​រឹម ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ម្ចាស់​ហាង ។ ទីតាំង​ទី​៣-​យីហោ​តារា​រះ មាន​នារី​៥​នាក់ មាន​៣​បន្ទប់ និង​មានឈ្មោះ គី ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ហាង ។ទីតាំង​ទី​៤-​យីហោ ១៦៧ មាន​នារី​៣​នាក់​មាន​២​បន្ទប់ និង​មានឈ្មោះ ចិន រុំ ភេទ​ស្រីអាយុ​២៨​ឆ្នាំ ជា​ម្ចាស់​ហាង ។ទីតាំង​ទី​៥-​យីហោ ៧៧៧៧​វិមាន​សុខ មានម្ចាស់​ហាង​ជា​ប្ដី​ប្រពន្ធ តែ​គ្មាន​នារី​បម្រើ​នោះ​ទេ ។

ចំពោះ​វត្ថុ​តាង​មាន ស្រោមអនាម័យ​ជា​ច្រើន​ប្រអប់ ទាំង​មិន​ទាន់​ប្រេ​ី​និង​ប្រេ​ី​រួច​ដែល​ទុក​ក្នុង​ធុងសំរាម កែវ​ជប់​ជា​ច្រេ​ី​ន​ឡូ និង​ប្រេងរំអិល ១៣​កញ្ចប់ ។ ក្រោយ​ពី​បង្ក្រាប ម្ចាស់​ទីតាំង​ជា​ថៅកែ​ហាងនិង​ក្រុម​នារី​ៗ​ប្រកប​របរ​កោស​ជប់ បម្រើសេវាផ្លូវភេទ​ទាំង​១៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិ​ជន​ខេត្ត​ដើម្បី​សាកសួរ​ និងកសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕ ​

អត្ថបទសរសេរ ដោយ