ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​២​នាក់​បាត់បង់​ជីវិត​ក្នុង​ករណី​២​ផ្សេង​គ្នា​លើ​ដី​ថៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ចំនួន​២​នាក់​​បាន​ស្លាប់​ក្នុង​ខេត្ត​មីន​បុរី ប្រទេស​ថៃ ក្នុង​ថ្ងៃ​តែ​មួយ​ករណី​២​ផ្សេង​គ្នា ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ចងក ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​យប់​ថ្ងៃ​ទី​៤ ឧសភា ២០១៩​។…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ចំនួន​២​នាក់​​បាន​ស្លាប់​ក្នុង​ខេត្ត​មីន​បុរី ប្រទេស​ថៃ ក្នុង​ថ្ងៃ​តែ​មួយ​ករណី​២​ផ្សេង​គ្នា ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ចងក ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​យប់​ថ្ងៃ​ទី​៤ ឧសភា ២០១៩​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ខ្យល់គរ​បាន​​កើតឡើង​កាលពី​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា នៅ​ក្នុង​ហាង​ទទួលទាន​អាហារ​មួយ​ក្បែរ​កន្លែងធ្វើការ​(​រោងចក្រ​ទុយោ​)​។ ជន​រង​គ្រោះ​ឈ្មោះ​សេក គឹ​ម​វី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​កម្មករ​បំរើ​ការងារ​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​ខាងលើ និង​មាន​ទីលំនៅ​ក្នុងភូមិ​រោល​ជ្រូក ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​ស្លាប់​ដោយសារ​ចង​.​ក ឈ្មោះ​ខន និ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ក្នុង​ហាង​ប៊ិ​ច​ស៊ី​មួយ​ក្នុង​ខេត្ត​មីន​បុរី និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្គា​ន់ ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​អូន ពៅ អាយុ​៣៦​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ប្រទះ​ឃើញ​ប្តី​ចងក​សម្លាប់​ខ្លួន​​កាលពី​​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣ ឧសភា នៅ​ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​។

ស្ត្រី​ដដែល​បាន​បន្ត​ថា ប្តី​របស់​គាត់​ចង​.​ក​នឹង​ខ្សែភ្លើង​ក្នុង​បន្ទប់​ស្នាក់​នៅ ហើយ​មូលហេតុ​បណ្តាល​ឱ្យ​ប្តី​របស់​គាត់​ចងក​សម្លាប់​ខ្លួនបែប​​នេះ គឺ​អាច​បណ្តាល​មក​ពី​ជម្លោះ​ក្នុង​គ្រួសារ ដោយ​សារ​គាត់​ស្តីបន្ទោស​ប្តី​តិចតួច​មុន​ពេល​ចេញ​ទៅ​ធ្វើការ ព្រោះ​ខឹង​ប្តី​មិន​ទៅ​ធ្វើការ​រក​ប្រាក់​ដូច​សព្វមួយដង ដឹង​អី​ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ ស្រាប់តែ​ឃើញ​ប្តី​របស់គាត់​ចងក​ស្លាប់​បាត់​ទៅ​ហើយ​។

ពេល​ភាគី​ថៃ​បញ្ជូន​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​មក​ដល់​កម្ពុជា ហើយ​​សាច់ញាតិ​ក៏​បាន​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ