ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ iPhone ពេញ​និយម​ខ្លាំង​ តែ​ពេលនេះត្រូវ Huawei វ៉ា​ដាច់​ភឹង

4 ឆ្នាំ មុន

របាយការណ៍​ថ្មី​មួយ​ពី IDC បាន​បង្ហាញ​ពី​ការ​យល់​ដឹង​ខ្លះ​ៗ​អំពី​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ទាក់ទង នឹង​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ នេះ ។ នៅ​ចន្លោះ​ខែមករា និង ខែមីនា…

របាយការណ៍​ថ្មី​មួយ​ពី IDC បាន​បង្ហាញ​ពី​ការ​យល់​ដឹង​ខ្លះ​ៗ​អំពី​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ទាក់ទង នឹង​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ នេះ ។ នៅ​ចន្លោះ​ខែមករា និង ខែមីនា ស្មា​ត​ហ្វូ​ន​សរុប​ចំនួន ៣១០,៨ លាន​គ្រឿង​ត្រូវ​បាន​ដឹក​ជញ្ជូន ដែល​វា​ជា​ការ​ធ្លាក់​ចុះ ៦,៦% ក្នុង​មួយ​ឆ្នាំ ។ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ បាន​ធ្លាក់​ចុះ ៤,១% ហើយ​ក្នុង​ឆ្នាំ ២០១៧ ធ្លាក់​ចុះ ៣,៥% ។ ការ​ធ្លាក់​ចុះ​បែប​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​នឹង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។

សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ជាមួយនឹង​ការ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ ១៥% ក្នុង​មួយ​ឆ្នាំ ។ សហរដ្ឋអាមេរិក​កំពុង​បន្ត​បន្ថយល្បឿន​នៃ​ការ​ដំឡើង​ថ្លៃ​ស្មា​ត​ហ្វូ​ន​ទោះបីជា​ខ្លួន​ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ពិភពលោក​ក៏​ដោយ ។

លោក Anthony Scarsella អ្នកគ្រប់គ្រង​ការ​ស្រាវជ្រាវ​របស់ IDC បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន Samsung នៅ​តែ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ១ ដោយ​មានការ​នាំ​ចេញ​ចំនួន ៧១,៩ លាន​គ្រឿង​បើ​ទោះបីជា​វា​បាន​ធ្លាក់​ចុះ ៨,១ ភាគរយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ ។

ក្រុមហ៊ុន Huawei កាន់កាប់​តំណែង​លេខ ២ ប៉ុន្ដែ​យ៉ាង​ឆាប់រហ័ស​បាន​ខិត​ទៅ​ជិត​ក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​មួយ​នេះ​ឃើញ​ថា​មានការ​កើនឡើង ៥០,៣% នៃ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដល់ ៥៩,១ លាន​គ្រឿង​ធៀប​នឹង​ឆ្នាំ​មុន​តែ ៣៩,២ លាន​គ្រឿង​ប៉ុណ្ណោះ ។ ក្រុមហ៊ុន Apple ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៣ ដោយ​មាន​ចំនួន ៣៦,៤ លាន​គ្រឿង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​វា​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ៣០% បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៥២,២ លាន​គ្រឿង​ដែល Apple បាន​ដឹក​ជញ្ជូន​នៅ​ក្នុង​ត្រីមាស​ទី ១ កាលពី​ឆ្នាំ ២០១៨ ដែល​នេះ​គឺជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ៗ​ទាំង ៦ នៅ​ក្នុង​ត្រីមាស​នេះ ។ ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន Apple បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចំណុច​លេខ ២ និង លេខ ៣ នៅ​ពេញ​មួយ​ឆ្នាំ ២០១៨ ។ ដោយ​ផ្អែក​លើ​ចរាចរ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Apple យើង​រំពឹង​ទុក​ថា​ក្រុមហ៊ុន Huawei នឹង​ស្ថិត​នៅ​លេខ ២ ឬ​ឈាន​ដល់​លេខ ១ នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ។

ទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ទាំងមូល​ក៏​ដោយ​ក៏​ក្រុមហ៊ុន Huawei កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ឈាន​ជិត​ដល់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​អ្នក​ផលិត​ស្មា​ត​ហ្វូ​ន​លេខ ១ នៅ​លើ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ ២០២១ ។ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយនឹង​ការ​ច្នៃប្រឌិត​នាំមុខ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន​នៅ​ក្នុង​ការ​រចនា និង រូបភាព​អុ​ប​ទិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ