១-បុគ្គលគ្រប់រូបសុទ្ធតែមានកោសិកាមហារីកនៅក្នុងខ្លួន។ កោសិកាទាំងនេះមិនបានបង្ហាញឱ្យឃើញជាក់ស្តែងនៅពេលធ្វើតេស្តឡើយ ពោលគឺគេអាចមើលឃើញវា ខណៈកើតឡើងរាប់កោដិទៅហើយ។ នៅពេលដែលវេជ្ជបណ្ឌិតប្រាប់ទៅបណ្តាអ្នកជំងឺមហារីកថា គ្មានកោសិកាមហារីកក្នុងខ្លួនទៀតទេបន្ទាប់ពីការព្យាបាលរួច វាគ្រាន់តែជាការធ្វើតេស្តមិនអាចរកឃើញប៉ុណ្ណោះ។ នេះព្រោះតែកោសិកាទាំងនោះមិនទាន់ឈានដល់ទំហំមួយដែលអាចឱ្យគេមើលឃើញបាន។
២-កោសិកាមហារីកកើតមានចន្លោះពី៦ទៅជាង១០ដងនៅក្នុងជីវិតមនុស្សម្នាក់ៗ។
៣-នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់មានភាពរឹងមាំ នោះកោសិកាមហារីកនឹងត្រូវបានបំផ្លាញ ហើយការកកើតកូនចៅរបស់វាព្រមទាំងការបង្កើតជាដុំសាច់ក៏ត្រូវបានទប់ស្កាត់ផងដែរ។
៤-នៅពេលមនុស្សម្នាក់កើតមានជំងឺមហារីក គឺវាចង្អុលបងា្ហញឱ្យឃើញថា អ្នកនោះឯងខ្វះខាតអាហារូបត្ថម្ភ ។ បញ្ហាវាយោងទៅលើហ្សែន តែវាក៏អាស្រ័យទៅលើបរិស្ថាន អាហារហូបចុកនិងបែបបទនៃការរស់នៅផងដែរ ។
៥-ដើម្បីយកឈ្នះភាពខ្វះខាតលើអាហារូបត្ថម្ភ គេត្រូវតែផ្លាស់ប្តូររបបអាហារដោយត្រូវទទួលទានឱ្យបានគ្រប់គ្រាន់និងប្រកបដោយសុខភាព ៤ទៅ៥ដងក្នុងមួយថ្ងៃ និងប្រើប្រាស់ឱសថពីធម្មជាតិ(Supplements)ផងដែរ។ ទាំងអស់នេះនឹងជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយមានកម្លាំងរឹងមាំ។
៦-វិធីព្យាបាលដោយប្រើឱសថ(Chemotherapy)នឹងបំផ្លាញចោលឬក៏ធ្វើឱ្យអន់ថយកោសិកាមហារីកពីការលូតលាស់យ៉ាងឆាប់រហ័ស តែវាក៏បំផ្លាញការលូតលាស់កោសិកាទ្រទ្រង់រាងកាយនៅក្នុងខួរឆ្អឹង ប្រព័ន្ធរំលាយអាហារ មានក្រពះ ពោះវៀន។ល។ បន្ថែមពីនោះទៀត ការព្យាបាលដោយប្រើថ្នាំនេះក៏អាចបំផ្លាញសរីរាង្គក្នុងរាងកាយមានដូចជា ថ្លើម តម្រងនោម បេះដូង ព្រមទាំងសួត។ល។
៧-ការបាញ់កាំរស្មីអាចបំផ្លាញចោលកោសិកាមហារីកបាន ប៉ុន្តែវាក៏ធ្វើឱ្យមានការរលាក មានសម្លាក និងធ្វើឱ្យខូចកោសិកាល្អ ជាលិកានិងបណ្តាសរីរាង្គផ្សេងៗទៀត ។
៨-ជាការព្យាបាលជាបឋមដោយប្រើវិធីសាស្ត្រChemotherapyនិងបាញ់កាំរស្មីជារឿយៗនឹងកាត់បន្ថយទំហំដុំសាច់ដែលដុះ។ ទោះជាយ៉ាងណាក្តី ការប្រើវិធីសាស្ត្រព្យាបាលទាំង២នេះក្នុងរយៈពេលយូរមិនមានលទ្ធផលអាចបំផ្លាញមិនឱ្យដុះដុំសាច់ថែមទៀតនោះទេ។
៩-នៅពេលដែលរាងកាយផ្ទុកជាតិពុលច្រើនពេកដែលកើតឡើងដោយសារការព្យាបាលតាមChemotherapyនិងកាំរស្មីនោះ ប្រព័ន្ធភាពស៊ាំអាចនឹងត្រូវបំផ្លាញចោល ហេតុនេះអ្នកជំងឺអាចស្លាប់ដោយប្រភេទជំងឺឆ្លងផ្សេងៗ។
១០-ការព្យាបាលដោយប្រើឱសថនិងបាញ់កាំេស្មីអាចធ្វើឱ្យកោសិកាមហារីកក្លាយទៅជាស៊ាំ ហើយពិបាកក្នុងការបំផ្លាញវាចោល។ ឯការវះកាត់ក៏អាចធ្វើឱ្យកោសិកាមហារីកឆ្លងរាលដាលទៅផ្នែកដទៃទៀតក្នុងរាងកាយបានផងដែរ។
១១-មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីប្រឆាំងនឹងជំងឺមហារីកគឺត្រូវតែបង្អត់អាហារដែលវាត្រូវការដោយកុំទទួលទានអាហារដែលធ្វើឱ្យវាអាចបង្កើនកូនចៅបាន។
១២-សារធាតុប្រូតេអ៊ីនដែលមាននៅក្នុងសាច់គឺពិតជាពិបាកក្នុងការរំលាយ ហើយវាត្រូវការប្រើប្រាស់អង់ហ្ស៊ីមរំលាយអាហារច្រើន។ សាច់ដែលមិនងាយរំលាយនេះនៅសល់ក្នុងពោះវៀនក្លាយទៅជាស្អុយរលួយ និងនាំទៅរកការបង្កើតជាតិពុល។
១៣-ភ្នាសកោសិកាមហារីកគ្របដណ្តប់ទៅដោយប្រូតេអ៊ីនយ៉ាងស្វិត។ តាមរយៈការទប់ឬក៏មិនទទួលទានសាច់ វាធ្វើឱ្យអង់ហ្ស៊ីមមានពេលវាយប្រហារលើភ្នាសប្រូតេអ៊ីនរបស់កោសិកាមហារីកនេះ ហើយអនុញ្ញាតឱ្យកោសិកាប្រឆាំងនឹងមេរោគរបស់រាងកាយបំផ្លាញកោសិកាមហារីក ។
១៤-ឱសថពីធម្មជាតិ(Supplements)មួយចំនួនជួយបង្កើតភាពស៊ាំរបស់រាងកាយ( IP6-ssence, Essiac, anti-oxidants,vitamins,minerals, EFAs ។ល។)ជួយបង្កើនសមត្ថភាពកោសិកាប្រឆាំងមេរោគរបស់រាងកាយ បំផ្លាញចោលបណ្តាកោសិកាមហារីក។ ឱសថផ្សេងទៀតមានដូចជា វីតាមីន Eត្រូវបានគេស្គាល់ថាបង្កជា Apoptosis(ការងាប់របស់កោសិកា-Programmed cell-death)។
១៥-មហារីកគឺជាជំងឺមួយរបស់ចិត្ត រាងកាយនិងសតិអារម្មណ៍។
១៦-ការត្រៀមចិត្តទុកជាមុន និងមានអារម្មណ៍ធម្មតានឹងជួយអ្នកមានជំងឺមហារីកមានសង្ឃឹមរស់។ កំហឹង ភាពមួម៉ៅនិងការមានអារម្មណ៍ប្រកាន់គ្រប់រឿងនឹងធ្វើឱ្យរាងកាយពោរពេញទៅដោយភាពតានតឹងស្ថិតក្នុងបរិស្ថានអួអាប់។ គេត្រូវតែរៀនបង្កើតក្តីស្រឡាញ់និងបោះបង់អារម្មណ៍ប្រកាន់។ រឿនបន្ធូរអារម្មណ៍និងធ្វើឱ្យជីវិតមានក្តីរីករាយ ។
១៧- កោសិកាមហារីកមិនអាចរីកធំធាត់នៅក្នុងបរិស្ថានដែលសំបូរអុកស៊ីសែនទេ។ ការធ្វើលំហាត់ប្រាណជាប្រចាំនិងដកដង្ហើមវែងៗមួយៗជួយឱ្យទទួលបានអុកស៊ីសែនច្រើន។ វិធីព្យាបាលដោយអុកស៊ីសែនគឺជាមធ្យោបាយមួយផ្សេងទៀតអាចបំផ្លាញកោសិកាមហារីកបាន។
*កោសិកាមហារីករស់បានដោយសារ៖
-ចំណីអាហារដែលសំបូរដោយស្ករដូចជា NutraSweet, Equal , Spoonful។ល។ សុទ្ធតែផលិតពីសារធាតុស្ករ Aspartameហើយវាមានគ្រោះថ្នាក់សម្បើមណាស់ ។ នៅក្នុងអាហារធម្មជាតិក៏មានដែរ ប៉ុន្តែក្នុងបរិមាណមួយតិចទួចបំផុត។ អាហារធម្មជាតិទាំងនោះមានទឹកឃ្មុំ Manukaឬប្រភេទស្ករ Molasses(ប្រភេទស្ករខាប់អន្ធិលធ្វើពីស្ករអំពៅ ផ្លែទំពាំងបាយជូរ ឬមើមឆៃថាវផ្អែមម្យ៉ាង)។
-ទឹកដោះគោធ្វើឱ្យរាងកាយផលិត ស្លេស្មជាពិសេសនៅក្នុងប្រព័ន្ធរំលាយអាហារក្រពះ ពោះវៀន។ កោសិកាមហារីកវារស់បាននៅក្នុងស្លេស្មរអិលនេះ។ ដូច្នេះការកាត់បន្ថយទទួលទានទឹកដោះគោ និងអាហារធ្វើពីទឹកដោះគោគ្មានជាតិផ្អែមនឹងធ្វើឱ្យកោសិកាមហារីកខ្សោយ។
-កោសិកាមហារីករីកធំធាត់បាននៅក្នុងបរិស្ថានដែលសំបូរដោយអាស៊ីដ។ សាច់គឺជាអាហារដែលបង្កើតបានជាអាស៊ីដ។ វិធីល្អប្រសើរបំផុតគឺទទួលទានត្រី ឬក៏សាច់ដទៃផ្សេងទៀតបន្តិចបន្តួចមានដូចជាសាច់មាន់ជាដើម។ ក្រៅពីនេះសាច់ផ្ទុកទៅដោយ Livestock antibiotics and hormones ព្រមទាំងប៉ារ៉ាសិតដែលទាំងអស់នេះសុទ្ធតែជាប្រភពគ្រោះថ្នាក់ ជាពិសេសចំពោះអ្នកដែលមានជំងឺមហារីក។
-របបអាហារដែល៨០ភាគរយសំបូរទៅដោយបន្លែស្រស់ៗ គ្រាប់ធញ្ញជាតិ ពពួកសណ្តែក និងផ្លែឈើ នឹងជួយធ្វើឱ្យរាងកាយស្ថិតក្នុងបរិស្ថានសំបូរទៅដោយអាល់កាឡាំង។ បន្លែស្រស់ជួយធ្វើឱ្យអង់ហ្ស៊ីមមានជីវិតដែលនឹងធ្វើឱ្យវាមានលក្ខណៈងាយស្រូបយកកម្រិតកោសិកាដើម្បីយកទៅចិញ្ចឹមនិងបង្កើនការលូតលាស់កោសិកាចិញ្ចឹមរាងកាយតែក្នុង១៥នាទីប៉ុណ្ណោះ។ ដើម្បីទទួលបានអង់ហ្ស៊ីមមានជីវិតសម្រាប់បង្កើតកោសិកាចិញ្ចឹមរាងកាយគេគួរព្យាយាមផឹកទឹកបន្លែស្រស់(បន្លែទាំងនោះក៏មានសណ្តែកបណ្តុះផងដែរ)និងទទួលទានបន្លែឆៅ២ទៅ៣ដងក្នុងមួយថ្ងៃ។ សូមបញ្ជាក់ថា អង់ហ្ស៊ីមត្រូវបានងាប់នៅក្នុងសីតុណ្ហភាព៤០អង្សាសេ។
-ត្រូវជៀសវាងផឹកកាហ្វេ តែនិងស្ករសូកូឡាដែលសំបូរដោយសារធាតុកាហ្វេអ៊ីនខ្ពស់។ តែបៃតងគឺជាភេសជ្ជៈល្អប្រសើរមួយមានសមាសធាតុប្រឆាំងនឹងជំងឺមហារីក។ ចំពោះទឹកវិញ ល្អបំផុតគឺទឹកបរិសុទ្ធ ឬក៏ទឹកចម្រោះដែលគ្មានជាតិពុល។ ចំណែកទឹកមិនសុទ្ធគឺសំបូរទៅដោយអាស៊ីដ ដូច្នេះគួរតែជៀសវាងកុំផឹក។ សារធាតុគីមី Dioxinដែលមានរូបមន្តC4H4O2បណ្តាលឱ្យកើតមហារីក ជាពិសេសមហារីកដោះ។ សារធាតុនេះវាធ្វើឱ្យពុលកោសិការាងកាយរបស់យើង។
លោកវេជ្ជបណ្ឌិត Edward Fujimotoអ្នកគ្រប់គ្រង Wellness Programនៅឯមន្ទីរពេទ្យ Castle Hospitalបានចេញមុខពន្យល់ពីគ្រោះថ្នាក់សុខភាពនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ លោកបានពន្យល់ពីសារធាតុគីមីDioxinនិងផលបង្កដ៏អាក្រក់របស់វាមកលើសុខភាពរបស់មនុស្ស។ លោកបញ្ជាក់ថា យើងមិនគួរកំដៅអាហារក្នុងចង្ក្រានមីក្រូវ៉េវដោយប្រើចានជ័រនោះទេ ជាពិសេសប្រភេទអាហារដែលសំបូរដោយខ្លាញ់។ កំដៅខ្លាំងធ្វើឱ្យខ្លាញ់និងជាតិផ្លាស្ទិករលាយចូលគ្នាបញ្ចេញជាសាធាតុDioxinចូលទៅក្នុងអាហារ ហើយទីបំផុតក្នុងបណ្តាកោសិការាងកាយរបស់យើង។
ជំនួសមកវិញ លោកវេជ្ជបណ្ឌិតបានលើកជាយោបល់ថា គេគួរតែប្រើចានធ្វើពីកែវដូចជា Corning Ware, Pyrex ឬក៏ចានសេរ៉ាមិចដាក់អាហារក្តៅៗ។ លោកចង្អុលបង្ហាញថា វត្ថុសម្រាប់ខ្ចប់ធ្វើពីផ្លាស្ទិកដូចជា Saran(ជាប្រភេទផ្លាស្ទិកសម្រាប់របស់របរម្យ៉ាង)គឺពិតជាគ្រោះថ្នាក់នៅពេលគ្របលើអាហារដែលត្រូវបានចំអិនដោយចង្រ្កានមីក្រូវ៉េវ។ ក្នុងខណៈដែលអាហារត្រូវបានចំអិន កំដៅខ្លាំងបង្កើតបានជាសារធាតុពុល Toxin ហើយរលាយផ្លាស្ទិករុំ និងទីបំផុតចូលក្នុងអាហារ ៕
ចែករំលែកព័តមាននេះ