Facebook ផ្លាស់ប្តូររូបរាង និងពណ៌ថ្មីរួមជាមួយមុខងារកាន់តែពិសេស
កម្មវិធីហ្វេសប៊ុកថ្មីដែលនឹងមកដល់នាពេលឆាប់ៗនេះ គឺបានណែនាំអំពីរូបសណ្ឋានថ្មី (icon) និងបំបាត់ផ្ទៃពណ៌ខៀវ ។ លោក Mark Zuckerberg អគ្គនាយក Facebook…
កម្មវិធីហ្វេសប៊ុកថ្មីដែលនឹងមកដល់នាពេលឆាប់ៗនេះ គឺបានណែនាំអំពីរូបសណ្ឋានថ្មី (icon) និងបំបាត់ផ្ទៃពណ៌ខៀវ ។ លោក Mark Zuckerberg អគ្គនាយក Facebook…
កម្មវិធីហ្វេសប៊ុកថ្មីដែលនឹងមកដល់នាពេលឆាប់ៗនេះ គឺបានណែនាំអំពីរូបសណ្ឋានថ្មី (icon) និងបំបាត់ផ្ទៃពណ៌ខៀវ ។ លោក Mark Zuckerberg អគ្គនាយក Facebook បានប្រកាសនៅឯសន្និសីទអភិវឌ្ឍន៍ F8 2019 កាលពីពេលថ្មីៗមកនេះថា វាគឺជាជំនាន់ទី៥ របស់ហ្វេសប៊ុក ។
នៅខាងក្នុងការធ្វើបច្ចុប្បន្នភាពនេះត្រូវបានគេស្គាល់ថា FB5 ។ លោក Zuckerberg បានពិពណ៌នាអំពីវាថា វាពិតជាការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់ហ្វេសប៊ុកក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ។
ភាពទាក់ទាញដំបូងបំផុត គឺការផ្លាស់ប្តូរពណ៌តែម្តង ។ គួរកត់សម្គាល់ផងដែរថា កម្មវិធីហ្វេសប៊ុកបច្ចុប្បន្នមានពណ៌ចម្រុះដោយពណ៌ខៀវ ហើយឥឡូវនេះវាកំពុងប្តូរទៅជាពណ៌ស ដែលតូចជាងមុន ដោយមានស៊ុមពណ៌ប្រផេះ និងក្រាហ្វិកតិចតួច ។ icon របស់ហ្វេសប៊ុកថ្មីនេះផងដែរ កំពុងទទួលបានការធ្វើបច្ចុប្បន្នភាពដោយមានរូបរាងជា«រង្វង់»។
ផ្នែកមួយនៃការផ្តោតអារម្មណ៍នៃកម្មវិធីថ្មីនេះនឹងត្រូវបានជំរុញលើ Facebook Groups ដែលគេនឹងកាន់តែងាយស្រួលក្នុងការស្វែងរកនៅក្នុងកម្មវិធីក៏ដូចជា ងាយស្រួលក្នុងការចូលរួម និងបង្កើត ។ ចំពោះកំណែហ្វេសប៊ុកថ្មីសម្រាប់កុំព្យូទ័រលើតុនឹងដើរតាមកម្មវិធីថ្មីនេះដែរ ។ សូមបញ្ជាក់ផងដែរថា កម្មវិធីហ្វេសប៊ុកថ្មីនេះនឹងចេញឱ្យប្រើប្រាស់នៅអាមេរិក និងទីផ្សារជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ