ស្តាយណាស់ ដែលត្រីប្រមាណជាង២០តោនបានងាប់
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ត្រីគ្រប់ប្រភេទប្រមាណជាង២០តោន បានងាប់អណ្តែតហើមត្រៀបត្រាពេញផ្ទៃបឹងទន្លេឆ្មារ ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ។ លោក ប៉ែន វណ្ណារិទ្ធ…
ខេត្តកំពង់ធំ ៖ ត្រីគ្រប់ប្រភេទប្រមាណជាង២០តោន បានងាប់អណ្តែតហើមត្រៀបត្រាពេញផ្ទៃបឹងទន្លេឆ្មារ ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ។ លោក ប៉ែន វណ្ណារិទ្ធ…
ខេត្តកំពង់ធំ ៖ ត្រីគ្រប់ប្រភេទប្រមាណជាង២០តោន បានងាប់អណ្តែតហើមត្រៀបត្រាពេញផ្ទៃបឹងទន្លេឆ្មារ ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ។ លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់កោះសន្តិភាពឲ្យដឹងនៅរសៀលថ្ងៃទី២៨ មេសា ថា ដោយមានការព្យាករណ៍អំពីអាកាសធាតុឆ្នាំ២០១៩នេះ មានកម្តៅកើនឡើងខ្លាំង មេឃក្រធ្លាក់ភ្លៀងនោះ កន្លងមកនៅពេលជួបបញ្ហានេះ តែងតែបណ្តាលឲ្យត្រីនៅក្នុងទន្លេឆ្មារងាប់អស់ជាច្រើនតោន ។
ដោយមានបទពិសោធកន្លងមក នៅឆ្នាំ២០១៩នេះ នៅពេលដែលជួបប្រទះគ្រោះរាំងស្ងួត ដែលជាហេតុ
ធ្វើឲ្យទឹកទន្លេឆ្មាររាក់ បណ្តាលឲ្យត្រីងាប់ នឹងដើម្បីកាត់បន្ថយការងាប់ត្រីនោះ ខណ្ឌរដ្ឋបាលជលផលបានរៀបចំអូសដើមកំប្លោកដាក់ពង្រាយចូលទៅក្នុងផ្ទៃទឹកទន្លេឆ្មារ ដែលជាការប្រុងប្រៀបទប់ទល់ទៅនឹងស្ថានភាពអាកាសធាតុក្តៅហួតហែងនេះ ។
លោកនាយខណ្ឌបញ្ជាក់ថា នៅថ្ងៃទី២៨ មេសានេះ មានត្រីងាប់អស់ចំនួនជាង២០តោន ឃើញថាច្រើន តែបើធៀបទៅនឹងឆ្នាំកន្លងមកដែលយើងមិនបានត្រៀម ដាក់ពង្រាយកំប្លោកនោះ គឺមានត្រីងាប់រហូតដល់ទៅ៩០តោន ។ លោកនិយាយថា ក្នុងនោះដែរ ខណ្ឌក៏បានហាមពលរដ្ឋមិនឲ្យនាំគ្នាចូលទៅចាប់ត្រីដែលងាប់នោះទេ ពីព្រោះវាអាចបណ្តាលឲ្យត្រីពុល ងាប់រឹតតែច្រើនថែមទៀត នៅពេលដែលទឹកល្អក់រឹតតែខ្លាំងនោះ ។
លោកបន្តថា នេះមិនមែនបានន័យថាត្រីឈប់ងាប់នោះទេ តែក៏អាចនឹងងាប់បន្តទៀត ប្រសិនបើអាកាសធាតុនៅតែក្តៅខ្លាំង ហើយមិនមានភ្លៀងធ្លាក់នោះ ។ ប្រភពត្រីងាប់នៅបឹងទន្លេឆ្មាររួមមាន ត្រីរៀល១២តោន ត្រីក្រពាត់និងត្រីសណ្តាយ២តោន ត្រីឆ្លាំង២តោន ត្រីច្រកែង៣តោន ត្រីឆ្ពិន៣តោន ត្រីតាអោន១តោន ត្រីកេះកន្លះតោន និងត្រីខ្មាន់២តោន ៕
ចែករំលែកព័តមាននេះ