ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​​​របរ​​សាមញ្ញ​​​មួយ​សម្រាប់​​សុភាព​​យុវនារី​​គ្រប់​រូប

12 ឆ្នាំ មុន

តាមការពិសោធន៍កន្លងមក យុវនារីខ្លះមាន​ការលំបាកខ្លាំងណាស់ក្នុង​ការ​ចាប់រៀនវិជ្ជាជីវ:​ណា​ មួយសម្រាប់ធ្វើជាមុខរបរប្រចាំជីវិត។ ខ្ញុំធ្លាប់​បានឃើញកូនស្រីនៅតាមមណ្ឌលស្តារ​សម្បទា​មួយចំនួន បែកញើសជោកខ្លួននៅក្នុង​ពេល​រៀន​កាត់ដេរ ព្រោះមិនចេះធ្វើលេខបូក​ លេខសងគូសព្រាងរាងសំពត់អាវលើក្រដាស​មិនចេញនឹង​គេ ។

តាមការពិសោធន៍កន្លងមក យុវនារីខ្លះមាន​ការលំបាកខ្លាំងណាស់ក្នុង​ការ​ចាប់រៀនវិជ្ជាជីវ:​ណា​មួយសម្រាប់ធ្វើជាមុខរបរប្រចាំជីវិត។ ខ្ញុំធ្លាប់​បានឃើញកូនស្រីនៅតាមមណ្ឌលស្តារ​សម្បទា​មួយចំនួន បែកញើសជោកខ្លួននៅក្នុង​ពេល​រៀន​កាត់ដេរ ព្រោះមិនចេះធ្វើលេខបូក​ លេខសងគូសព្រាងរាងសំពត់អាវលើក្រដាស​មិនចេញនឹង​គេ ។

កូនស្រីខ្លះទៀតរៀនជំនាញកែសម្ផស្ស ដូចជា​​អ៊ុតសក់និងផាត់មុខជាដើម ក៏ប៉ុន្តែមិន​ចេះច្នៃប្រឌិត មិនដឹងថាត្រូវធ្វើម៉ូដសក់របៀប​ណាចំពោះទម្រង់មុខណាទេ។ ម៉្លោះហើយអ្នកខ្លះ​រៀន​យូរៗណាស់ទម្រាំតែបានចេះ ។ ប៉ុន្តែ​មានជំនាញមួយដែលសាមញ្ញ ដែលយុវនារីទាំង​ឡាយអាចរៀនសូត្របានយ៉ាងស្រួល គឺមុខ​ជំនាញ​កាត់និងផាត់ក្រចក ដែលគេអាចរៀន​ចេះ​បានយ៉ាងឆាប់រហ័ស ។ កម្មវិធីបណ្តុះបណ្តាល​វិជ្ជាជីវ:តាមមណ្ឌលស្តារសម្បទាជាច្រើន ទទួល​បានជោគជ័យលើមុខវិជ្ជានេះ ។ ម្យ៉ាងទៀត គេក៏មិនត្រូវការឧបករណ៍ឬសម្ភារអ្វីធំដុំដែរ ដើម្បី​ប្រកបមុខរបរនេះ គឺគ្រាន់តែមានកន្ត្រៃ​កាត់ក្រចកមួយចំនួន និងថ្នាំលាបក្រចកប៉ុន្មាន​ដប​តែប៉ុណ្ណោះគ្រប់គ្រាន់ហើយ ។ ក្នុងការ​ប្រកប​មុខរបរនេះទៀតសោត ក៏គេមិនត្រូវ​ការ​ទីកន្លែងអ្វីធំទេ ។

បើធ្វើនៅនឹងកន្លែង គ្រាន់តែ​មានកូនទូតូចមួយសម្រាប់ដាក់ថ្នាំក្រចកគឺបាន​ហើយ ។ បើពុំនោះទេគេអាចដើរធ្វើក្រចក​ចល័ត​ក៏បានដោយដាក់ប្រដាប់ប្រដានៅក្នុងកូន​កន្ត្រកតូចមួយតែប៉ុណ្ណោះ ៕