ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា សង្ឃឹមថា ឆ្នាំ​ថ្មី​នេះ​នឹង​រក​ដំណោះស្រាយ​នយោបាយ​ជា​វិជ្ជមាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ​បាន​សម្តែង​ក្តី​សង្ឃឹមថា ថ្មី​នេះ​អ្នកនយោបាយ​នឹង​រក​ដំណោះស្រាយ​នយោបាយ​ជា​វិជ្ជមាន ។ ការ​បង្ហាញ​ក្តី​សង្ឃឹម​នេះ ខណៈ​ដែរ​លោក​បាន​ជូនពរ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ទី​១៣ មេ​សា​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ​បាន​សម្តែង​ក្តី​សង្ឃឹមថា ថ្មី​នេះ​អ្នកនយោបាយ​នឹង​រក​ដំណោះស្រាយ​នយោបាយ​ជា​វិជ្ជមាន ។ ការ​បង្ហាញ​ក្តី​សង្ឃឹម​នេះ ខណៈ​ដែរ​លោក​បាន​ជូនពរ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ទី​១៣ មេ​សា​យ៉ាង​ដូច្នេះ​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣ ខ្ញុំ​កឹ​ម សុខា សូម​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម ទុ​ស្សា​ទេវី សូម​ព្រះ​មេត្តាប្រោស​ប្រទាន​ពរ​ជ័យ ។

លោក​បន្ត​ថា សូម​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ការ​រីក​ចម្រើន ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ជា​ម្ចាស់​ទឹកដី និង​សូម​ឲ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំងឡាយ ដែល​បង្ក​ដោយ​ធម្មជាតិ ឬ​ដោយ​ម​ហិ​ច្ឆិ​តា​អគតិ​របស់​មនុស្ស ។ លោក​បន្ថែម​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមរស់​ជាមួយ​គ្នា ដោយ​សុខដុមរមនា ប្រកបដោយ​ព្រហ្ម​វិហារធម៌ (​មេត្តា ករុណា មុទិតា ឧបេក្ខា​) និង​សូម​ឲ្យ​កំចាត់​ចេញពី​កាយវាចា ចិត្ត​របស់​មនុស្ស ជា​ពិសេស​អ្នកនយោបាយ​ខ្មែរ​នូវ​អកុសលធម៌​ទាំងឡាយ (​លោភៈ ទោសៈ មោហៈ )​ដូច​ជា ការ​លោភលន់​គ្មាន​ព្រំដែន ការ​រំលោភ​បំពាន ការ​គំរាមកំហែង អំពើ​ហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​គំ​គួ​ន​សងសឹក​គ្នា ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់ ការ​បែកបាក់​ក្នុង​សង្គម​ជាតិ និង​នាំ​ឲ្យ​អាប់ឱន​នូវ​តម្លៃ​ពូជសាសន៍ តម្លៃ​នៃ​អ្នកដឹកនាំ ជា​ពិសេស​កិត្យានុភាព​ជាតិ ។ សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ជា ឆ្នាំ​សេរី​សួរ​ស្តី ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ