ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​ជ្រូកបា ពណ៌​ស​ធំ ត្រូវ​បាន​ដាក់​តាំង​និមិត្តសញ្ញា​ឆ្នាំកុរ​ឱកាស​ស​ង្ក្រា​ន​(​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់​ជ្រូកបា​ពណ៌​ស​ធំ ត្រូវ​បាន​ដាក់​តាំង​និមិត្តសញ្ញា​ឆ្នាំកុរ ឱកាស​ស​ង្ក្រា​ន (​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​) ខាង​មុខ​នេះ​នៅ​សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់​ជ្រូកបា​ពណ៌​ស​ធំ ត្រូវ​បាន​ដាក់​តាំង​និមិត្តសញ្ញា​ឆ្នាំកុរ ឱកាស​ស​ង្ក្រា​ន (​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​) ខាង​មុខ​នេះ​នៅ​សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស្រេង សុផល អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​ដោយ​បានការ​យកចិត្តទុកដាក់​ពី​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រៀបចំ​ស​ង្ក្រា​ន (​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៩​ត្រូវ​ឆ្នាំកុរ​) ហើយ​លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​ស​ង្ក្រា​ន (​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​)​ឆ្នាំកុរ​ឆ្នាំ​២០១៩​សួន​មាន​ជ័យ​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា​៖​ក្នុង​ឱកាស​ស​ង្ក្រា​ន (​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំកុរ​ឆ្នាំ​២០១៩) នេះ​លោក​ស សុខា បានអោយ​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ស្រុក ក្រុង​បាន​ចូលរួម​រៀបចំ​មាន​ដាក់​តាំង​រូបសំណាក់​ជ្រូកបា​ពណ៌​ស ដែល​ប្រវែង​ជិត​៣​ម៉ែត្រ​កម្ពស់ ជិត​២​ម៉ែត្រ​ដែល​បាន​ដាក់​តាំងនៅ​សួន​មាន​ជ័យ​ដែល​មានការ​ចាប់​អា​រម្យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ថត​ជា​អនុ​ស្សារី​យ៍​ឃើញ​រាល់​ថ្ងៃជា​បន្តបន្ទាប់ ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ស្រុក ក្រុង បាន​រៀបចំផ្ទះ​បុរាណ ហើយ​តាំង​ឧ​បករ​សម្ភារៈ​បុណ្យ​មួយ​ចំនួន​ទៀត ដើម្បី​លម្អរ​នៅ​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ជា​ការ​ទាក់ទាញ​ហើយ​រំលឹក​ដល់​យុវជន និង​កុមារ​ជំនាន់​ក្រោយ​អោយ​បាន​ស្គាល់​ពី​ឧបករណ៍​និង​សម្ភារៈ​បុរាណ​ទាំង​ដែល​ជា​សិប្បកម្ម​ធ្វើ​អំពី​ដៃ​ដែល​បន្សល់​ទុកជា​ស្នាដៃ​ពី​ចាស់​ពី​សម័យ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ