ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកិច្ច​ប្រជុំ​ដាក់​វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​តុបតែង​លម្អ​​សំរាប់​បុណ្យចូលឆ្នាំ​ខ្មែរ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៤ ​មេ​សា នេះ​ដើម្បី​ដាក់​ចេញ​វិធានការ​ជាក់ស្ដែង​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការ​លើកកំពស់​សោ​ភ័ណ្ឌ​ភាព និង​បរិស្ថាន ក៏​ដូច​ជា​ការ​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​នេះ​។ លោក…

រាជធានី​ភ្នំពេញ​ ៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៤ ​មេ​សា នេះ​ដើម្បី​ដាក់​ចេញ​វិធានការ​ជាក់ស្ដែង​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការ​លើកកំពស់​សោ​ភ័ណ្ឌ​ភាព និង​បរិស្ថាន ក៏​ដូច​ជា​ការ​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​នេះ​។

លោក ឃួ​ង ​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ខណ្ឌ-សង្កាត់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​ដូច​អង្គភាព​ស្ថាប័ន​នានា​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ទាំង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​សំអាត​ផ្ទះសំបែង​ ​ការ​តុបតែង​លំអរ​ភ្លើង​ចំរុះ​ព​ណ៌ ​ការ​ដោត​ទង់ជាតិ​តាម​ស្ថាប័ន ឬ​តាម​ផ្ទះ​ ​ការ​ដាក់​តាំង​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បាន​រីករាយ​កំសាន្ត​តាម​ទី​សាធារណៈ វត្ត​អារាម ​និង​រមណី​ដ្ឋា​ន​នានា​ឲ្យមាន​​លក្ខណៈ​អ​ធិក​អធម​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​អភិបាលរាជធានី​​ក៏​បាន​ណែនាំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​គ្រោះ​អគ្គី​ភ័យ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ហើយ​មន្ត្រី​ខណ្ឌ​ ​អង្គភាព ទាំងអស់​ត្រូវ​ដាក់​វេន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​៣​ថ្ងៃ​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​បញ្ហា​សំរាម​ក៏​ជា​ការ​កង្វល់​មួយ​សំរាប់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​ត្រូវ​បាន​យកចិត្តទុកដាក់​រៀបចំ​យន្តការ​ឲ្យ​បាន​ច្បាស់លាស់​ថែម​ទៀត​ដើម្បី​ប្រមូល​ និង​ដឹក​សំរាម​ចេញ​ក្រៅ​ក្រុង​ឲ្យ​បាន​ទាន់​ពេលវេលា​ ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​រយៈ​ពេល​៣​ថ្ងៃនេះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជូនដំណឹង​ពី​ការ​រៀបចំ​ឲ្យ​មាន​វត្ត​ភ្នំ​សង្ក្រាន្ត​នៅ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ដែរ​ដើម្បី​ផ្តល់​ឧិ​កាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​សប្បាយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ