ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​លោក​មន្ត្រី​ទាហាន​… ប្រព្រឹត្តិ​បែប​នេះ​លើ​កូនស្រី​ចុង​តាំងពី​១១​ឆ្នាំ​ដល់​១៤​ឆ្នាំ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ជា​មន្ត្រី​ទាហាន​បាន​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​14​ឆ្នាំ​ជា​ច្រើន​លើក​ច្រើនសា រហូត​ដល់​ពេល​ឈ្លោះ​គ្នា​បែកផ្សែង​ប្ដឹង​លែងលះ​គ្នា ទើប​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ប្ដី​បែកធ្លាយ​រឿង​រ៉ាវ​ឪពុកចុង​រំលោភ​កូនស្រី​ចុង ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ឆ្នាំ​2016​មក​ម្ល៉េះ ទើបនឹង​បែក​ការណ៍​ចាប់ខ្លួន​នេះ​កាលពី​ម៉ោង​១០​ព្រឹក នៅ​ថ្ងៃ​ទី​29 មីនា ឆ្នាំ​2019…

ខេត្តរតនគិរី ៖ បុរស​ជា​មន្ត្រី​ទាហាន​បាន​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​14​ឆ្នាំ​ជា​ច្រើន​លើក​ច្រើនសា រហូត​ដល់​ពេល​ឈ្លោះ​គ្នា​បែកផ្សែង​ប្ដឹង​លែងលះ​គ្នា ទើប​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ប្ដី​បែកធ្លាយ​រឿង​រ៉ាវ​ឪពុកចុង​រំលោភ​កូនស្រី​ចុង ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ឆ្នាំ​2016​មក​ម្ល៉េះ ទើបនឹង​បែក​ការណ៍​ចាប់ខ្លួន​នេះ​កាលពី​ម៉ោង​១០​ព្រឹក នៅ​ថ្ងៃ​ទី​29 មីនា ឆ្នាំ​2019 ស្ថិត​ក្នុងឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អុក ចាន់​ណា អាយុ​36​ឆ្នាំ ត្រូវជា​ឪពុកចុង មុខរប​ជា​មន្ត្រី​ទាហាន នៅ​ស្រុក​លំ​ផាត់ ចំណែក​កូនស្រី​ចុង​អាយុ​14​ឆ្នាំ ជា​សិស្ស​សាលារៀន​ថ្នាក់​ទី​6​រៀន រស់នៅ​ស្រុក​លំ​ផាត់​។

តាម​សមត្ថកិច្ច​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​29 ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ឈាង​ដល់​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ល្បាំ​ង​2 សុំ​លែងលះ​គ្នា​តាម​ផ្លូវច្បាប់ ហើយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជាមួយ​ម្ដាយ​នាង​ដែរ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ឪពុកចុង​របស់​នាង​បាន​រំលោភ​នាង​តាំង​នាង​​មាន​អាយុ​11​ឆ្នាំ​មក​ម្ល៉េះ ម្ដាយ​នាង​ក៏​ដឹង​រឿង​នេះ​ដែរ តែ​ម្ដាយ​នាង​មិន​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​ទេ មូល​ហេតុ​ទី​1 ខ្លាច​អត់​មាន​អ្នក​ជួយ​រកស៊ី​ចិញ្ចឹម មូលហេតុ​ទី​2 ខ្លាច​ប្ដី​ធ្វើ​ជា​មន្ត្រី​ទាហាន ដូច្នេះ​ចេះ​តែ​ខំ​លាក់​រឿង​ខាងលើ​នេះ​ទុក​យូរ​យ៉ាងនេះ ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ប្រាប់​សមត្ថ​ក​ច្ច​ថា រឿង​ឪពុកចុង​រំលោភ​នាង​ញឹកញាប់​ណាស់​រាប់​មិន​អស់នោះ​ទេ ហើយ​ពេល​រំលោភ​នាង​ម្ដង​ៗ គឺ​ពេល​យប់​ខណៈ​នាង​ដេក​នៅ​ក្បែរ​ម្ដាយ​នាង​ដែរ ជួនកាល​រំលោភ​ពេល​ថ្ងៃ ពេល​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​នាង​ធ្លាប់​បាន​និយាយ​រឿង​នេះ​ប្រាប់​ម្ដាយ​ញឹកញាប់​ណាស់ តែ​ម្ដាយ​មិន​តបត​វិញ​ទេ ។

ចំណែក​ស្ត្រី​ជា​ម្ដាយ​រៀបរាប់​ប្រាប់​ថា គាត់​បាន​យកប្ដី​ក្រោយ​នេះ​គ្មាន​កូន​ទៀត​ទេ ពេល​កូនស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ​កូនស្រី​ដេក​ជាមួយ​ម្ដាយ​និង​ឪពុកចុង ដោយ​ឱ្យ​កូន​ដេក​ខាង​ម្ដាយ​ដេក​កណ្ដាល ហើយ​ឪពុកចុង​ឱ្យ​តែ​ពេល​យប់​ជ្រៅ​លួច​ឡើង​ទៅ​ដេក​ជាមួយ​កូន​ជា​ញឹកញាប់ និង​រំលោភ​កូន​ទៀត​ផង តែ​គាត់​ជា​ម្ដាយ​មិន​ហ៊ាន​លឺ​មាត់​លឺ.ក​អ្វី​ដែរ ស៊ូទ្រាំ​លាក់​រឿង​នេះ​ខ្លាច​ប្ដី​ធ្វើបាប និង​គ្មាន​អ្នក​ជួយ​រកស៊ី​ចិញ្ចឹម ។ ចំណែក​មូលហេតុ​គាត់​ជា​ម្ដាយ​ស៊ូទ្រាំ​តទៅ​ទៀត​លែង​បាន គឺ​លោក​ប្ដី​ចេះ​តែ​រករឿង​វាយ​គាត់​ជា​ប្រពន្ធ​ញឹកញាប់ ស្ទើរតែ​រៀងរាល់ថ្ងៃ និង​សុំ​គាត់​ជា​ប្រពន្ធ​លែងលះ​គ្នា​ញឹកញាប់​ទៀត​ផង ទើប​គាត់​ទំលាយ​រឿង​នេះ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនចុង​តាំងពី​ឆ្នាំ​2016 ពិតប្រាកដ​មែន ពេល​រំលោភ​នាង​មាន​អាយុ​ទើបតែ​11​ឆ្នាំ ហើយ​ការ​រំលោភ​កូនស្រី​ចុង​ខាងលើ​នេះ​ជនសង្ស័យ​ថា រាប់​មិន​អស់​ទេ ។ លុះ​រហូត​ដល់​រសៀល​ថ្ងៃ​សៅរ៍ ទី​30 មីនា​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ