ខេត្តកណ្តាល ៖ បុរសម្នាក់ធ្វើការនៅសិប្បកម្មកាត់ព្រុយខោអាវជាមួយនារីម្នាក់បានរយៈពេល៥ខែ តែមិនដឹងសោះថា នាងមានអាយុក្រោម១៥ឆ្នាំ ។ ដោយសារតែជួបមុខគ្នារាល់ថ្ងៃ ពួកគេទាំង២នាក់ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហា និងធ្លាប់ដើរលេងជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់បានប្រព្រឹត្តកន្លងប្រពៃណីទេ ។
លុះថ្ងៃមួយ បុរសរូបនេះបានបបួលនាងដើរលេងនៅកោះពេជ្រ ហើយក៏ត្រូវរ៉ូវគ្នាចូលដេកនៅផ្ទះសំណាក់ និងរួមរ័កស្នេហា២ដងទើបត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ លុះស្អែកឡើងដោយសារអារម្មណ៍នៅពុះកញ្ជ្រោល ពួកគេទាំង២នាក់បាននាំគ្នាទៅផ្ទះសំណាក់ដដែលនោះ ហើយរួមរ័កមេត្រីជាមួយគ្នា៣ដងថែមទៀត ទើបនាំនាងត្រឡប់ទៅផ្ទះវិញ ។
ពេលនោះក៏ត្រូវបែកការណ៍ដោយម្តាយឪពុកនាងសួរនាំដេញដោលរហូតធ្លាយរឿងរ៉ាវ ក៏ទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ មីនា កន្លងទៅ នៅផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ក្មេងស្រីទើបមានអាយុ១៤ឆ្នាំ មានទីលំនៅក្នុងក្រុងតាខ្មៅ ។ ឯបុរសជាអ្នកទោសស្នេហាព្រោះតែរួមរ័កមេត្រីជាមួយសង្សារជាអនីតិជនឈ្មោះ សំចន្ថា ហៅវ៉ែន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអ្នកទោសស្នេហារូបនេះទៅសាលាដំបូង ។ នេះជាមេរៀនថ្មីមួយទៀតសម្រាប់ជនគ្រប់រូប ដែលតែងតែត្រេកត្រអាលនឹងល្បែងស្នេហ៍មិនគិតមុខក្រោយ ពិសេសខាងបុរសតែងជាប់ទោសដោយចៀសមិនផុត ៕
ចែករំលែកព័តមាននេះ