ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ណា​មិន​ក្រោធ​ខឹង​ភិក្ខុ​នោះ​រមែង​មិន​ទៅ​កាន់​អបាយភូមិ

5 ឆ្នាំ មុន

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ភាគ​៥៧ ព្រះ​ដ៏​មានបុណ្យ​បាន​ត្រាស់​ថា ភិក្ខុ​ណា​គ្មាន​សេចក្តី​ក្រោធ មិន​ចេះ​ញុះញង់ ភិក្ខុ​នោះរមែង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។ ភិក្ខុ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល ភិក្ខុ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ និង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ…

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ភាគ​៥៧ ព្រះ​ដ៏​មានបុណ្យ​បាន​ត្រាស់​ថា ភិក្ខុ​ណា​គ្មាន​សេចក្តី​ក្រោធ មិន​ចេះ​ញុះញង់ ភិក្ខុ​នោះរមែង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។

ភិក្ខុ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល ភិក្ខុ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ និង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។

ភិក្ខុ​ណា​មាន​សីល​ល្អ​បរិសុទ្ធ​ហើយ ពោល​គឺ​មិន​ពព្រុះ​ពពាល ភិក្ខុ​នោះ​រមែង​មិន​សោយសោក​ក្នុង​ខាង​មុខ​ឡើយ ។ ភិក្ខុ​ណា មិន​មាន​សេចក្តី​ញុះញង់ មាន​មិត្ត​ល្អ​រាប់រក​ហើយ ភិក្ខុ​នោះ​រមែង​ជា​អ្នក​រស់នៅ​ជា​សុខ

ភិក្ខុ​ណា​ជា​អ្នក​មិន​ចង​សេចក្តី​ក្រោធ​ទុក មាន​បញ្ញា​ល្អ​ហើយ ភិក្ខុ​នោះ​រមែង​ជា​អ្នក​ឈ្លាស​ក្នុង​កិច្ច​ទាំងពួង លុះ​ទម្លាយ​ខន្ធ​ទៅ​រមែង​មិន​សោយសោក ក្នុង​លោក​ខាង​មុខ​ឡើយ ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ពោល​ថា បុគ្គល​ណា​មាន​សទ្ធា​មិន​ញាប់​ញ័រ បាន​តម្កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង មាន​សីល​ល្អ​ជាទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ​សរសើរ​ហើយ​ផង មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ផង មានការ​យល់​ឃើញ​ត្រង់​ផង ជីវិត​របស់​បុគ្គល​នោះ ជា​ជីវិត​ដ៏​ឧត្តម ។