ភិក្ខុ សាមណេរ ឧបាសក ឧបាសិកាហ្នឹងហើយជាអ្នកជ្រោង ជាគ្រឹះដ៏រឹងមាំទល់ទ្រព្រះពុទ្ធសាសនាឱ្យខ្ពស់ត្រដែតពោលគឺការគោរពធម៌វិន័យ សង្រួមឥន្ទ្រិយបានល្អហើយ សាសនានឹងរុងរឿងលើសប្រាំពាន់ព្រះវស្សាទៅទៀត ។
ព្រះសង្ឃជាភេទខ្ពង់ខ្ពស់ និងជាស្រែបុណ្យរបស់ពុទ្ធបរិស័ទអ្នកផ្ញើទាន តែបើបែរជាអ្នកបួសខ្លះប្រព្រឹត្តខុសទៅនឹងធម៌វិន័យ មិនសង្រួមឥន្ទ្រិយធ្វើឱ្យតម្លៃឧត្តមភេទធ្លាក់ចុះពិបាកនឹងស្តារឡើងវិញ ឯព្រះពុទ្ធសាសនាក៏នឹងអាប់ឱន ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ។
ជាក់ស្តែងដូចព័ត៌មានដែលបានចេញផ្សាយព្រោងព្រាតកន្លងមក អ្នកបួសខ្លះប្រព្រឹត្តបាបកម្មផ្សេងៗដែលសុទ្ធតែជាទង្វើខុសទៅនឹងធម៌វិន័យ ជាហេតុនាំឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនាទាំងមូល ។
ចែករំលែកព័តមាននេះ