ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​យើង​អាច​ទៅ​លេង​១០​ប្រទេស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ

5 ឆ្នាំ មុន

ក្រ​សួង​ការ​បរទេស​បានអោយ​ដឹង​ថា មាន​ប្រទេស​ចំនួន​១០ ដែល​ប្រជាជន​កម្ពុជា​កាន់​លិខិតឆ្លងដែន​ធម្មតា​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ដោយ​មិន​ចាំបាច់​ត្រូវការ​មាន​ទិដ្ឋាការ​ឡើយ ។ ឯកសារ​ផ្លូវការ​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ថា ​រយៈ​ពេល​ដែល​ប្រជាជន​កម្ពុជា​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​គឺ​មាន​ដូច​ខាងក្រោម​នេះ ១ ប្រទេស​ប្រ៊ុ​យ​ណេ​១៤​ថ្ងៃ ២ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៣០​ថ្ងៃ…

ក្រ​សួង​ការ​បរទេស​បានអោយ​ដឹង​ថា មាន​ប្រទេស​ចំនួន​១០ ដែល​ប្រជាជន​កម្ពុជា​កាន់​លិខិតឆ្លងដែន​ធម្មតា​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ដោយ​មិន​ចាំបាច់​ត្រូវការ​មាន​ទិដ្ឋាការ​ឡើយ ។ ឯកសារ​ផ្លូវការ​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ថា ​រយៈ​ពេល​ដែល​ប្រជាជន​កម្ពុជា​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​គឺ​មាន​ដូច​ខាងក្រោម​នេះ

១ ប្រទេស​ប្រ៊ុ​យ​ណេ​១៤​ថ្ងៃ
២ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៣០​ថ្ងៃ
៣ ប្រទេស​ឡាវ​៣០​ថ្ងៃ
៤ ប្រទេស​ភូមា​១៤​ថ្ងៃ
៥ ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនូ​ន ៣០​ថ្ងៃ
៦ ប្រទេស​ហ្វី​លី​ពី​ន​២១​ថ្ងៃ
៧ ប្រ​ទេ​សិង្ហ​បូ​រី​៣០​ថ្ងៃ
៨ ប្រទេស​ថៃ១៤​ថ្ងៃ
៩ ប្រទេស​វៀតណាម​៣០​ថ្ងៃ
១០ ប្រទេស​Seychelles នៅ​តំបន់​អា​ហ្វ្រិ​ច ចំនួន​១៥​ថ្ងៃ

ជាមួយ​គ្នា​នោះ អ្នក​កាន់​លិខិតឆ្លងដែន​ផ្លូវការ​និង​ការទូត​វិញ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​៣៤ ប្រទេស​នៅ ក្នុង​ពិភពលោក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ​។

គួរ​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៨​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត​២​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដោយ​ភាគច្រើន​បំផុត គឺ​ដើម្បី​ទេសចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ